ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះខណ្ឌមានជ័យ  ដាក់គោលដៅ រឹតបន្តឹងទៀតហើយ លើកនេះ អ្នកបើកបរមិនពាក់មួកសុវត្ថិភាព កុំសង្ឃឹមថាអាចជិះ ទៅណាបាន …

2 សប្តាហ៍ មុន 81 tnn_admin

ភ្នំពេញ ៖ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ  ដឹកនាំដោយ លោក មា  សុភាព  អភិបាលរងខណ្ឌមានជ័យនិងលោកវរសេនីយ៍ទោ  នូ  ទូច  អធិការរងខណ្ឌ  និងលោក វរសេនីយ៍ត្រី  ជឹម  សុភ័ក្ត  អធិការរងខណ្ឌ  បានដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបើពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ  សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខ ទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយ:ពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡើយ។

ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នេះ  ធ្វើឡើងកាលវេលាម៉ោង០៨:៣០នាទីយប់  ថ្ងៃចន្ទ  ទី០៥  ខែសីហា  ឆ្នាំ២០១៩នេះ ចំណុចមុខអតីតខារ៉ាអូខេ ឡាវេហ្គាស់ (La Vegas) លើកំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងភូមិក្បាលទំនប់  សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ដោយមានបទបញ្ជារបស់ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គស្នងការរង និង ស្នងការនគរបាល រាជធានីភ្នំពេញ និងដោយមានការណែនាំពីសំណាក់ លោក ពេជ្រ កែវមុនី  អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ  កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក មា សុភាព  អភិបាលរងខណ្ឌមានជ័យ និងកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយ អធិការរង ២រូប និងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ  ដឹកនាំដោយ លោក  ឡេង  ចន្ទសុភ័ត្រា  ប្រធាន ប្រជាការពារខណ្ឌ ចុះដាក់គោលដៅ  និងអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នៅទីតាំងខាង់លើ។

លោក មា  សុភាព  អភិបាលរងខណ្ឌមានជ័យ  បានលើ​កឡើងប្រសាសន៍របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរ ផ្លូវគោក ថ្លែងប្រាប់ទៅកាន់ អ្នកបើកបរទាំងអស់  ដែលមិនពាក់មួកសុវត្ថិភាពថា  ទោះបី ក្នុងកាលៈទេសៈ ណាក៏ដោយ អ្នកជិះ ម៉ូតូ មិនពាក់មួកសុវត្ថិភាព ពេលបើកបរ នឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខ ទាល់តែ ទាក់ទងរកមួកសុវត្ថិភាព មកពាក់សិនទើប អនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត  ។

សូមបញ្ជាក់ ផងដែរ កាលពីថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ស្នងការនគរបាល រាជធានី ភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួម ពី លោក លោកស្រី ស្នងការរង អធិការ ខណ្ឌ ទាំង ១៤ រួមទាំង ការិយាល័យ ដែល ពាក់ព័ន្ធ ដើម្បី ផ្សព្វផ្សាយ និង ណែនាំ ទាក់ទង ទៅនិង ២ករណី ផ្សេងគ្នាដូចខាងក្រោម :

១. អ្នក បើកនិង អ្នកជិះ ម៉ូតូ ត្រូវតែ ពាក់មួកសុវត្ថិភាព ជាប្រចាំ ទាំងពេលយប់ និង ពេលថ្ងៃបើ មិន ពាក់មួក សុវត្ថិភាព ទេ សមត្ថកិច្ច នឹងឃាត់ទុក មិនអោយបន្តដំណើរ ទៅមុខទៀត ឡើយរហូត ដល់ពេល គាត់ ទៅយក មួកសុវត្ថិភាពមកពាក់ប៉ុន្តែ រយ :ពេលមួយខែ ចាប់ពីថ្ងៃ ផ្សព្វផ្សាយដំណឹង នេះ  គឺ មិនមាន ការផាកពិន័យ ឡើយ ។

២. ចាប់ពី ថ្ងៃ ច័ន្ទ ទី ២២ ខែកក្កដា ឆ្នាំ ២០១៩តទៅ កម្លាំងចំរុះ របស់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក សហ ការណ៍ ជាមួយ កម្លាំង តាម បណ្តា ខណ្ឌ នានា និង ធ្វើ ការត្រួត ពិនិត្យ ជាប្រចាំ នៅ គ្រប់ ផ្លូវចេញចូលក្រុង ទៅលើអ្នក បើកបរ និង ព្រូ រថយន្ត ធំ  ដើ ម្បី ត្រួតពិនិត្យ រកសារធាតុញៀន និង ជាតិស្រវឹង បើរក ឃើញ កម្លាំង  និង ឃាត់រថយន្តទុក និងនាំខ្លួន អ្នកបើកបរ និង ព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និង បន្សាបគ្រឿងញៀន សូម ក្រុមហ៊ុន ដឹកជញ្ជូន ក៏ដូចជា សមាគមន៍ អ្នកដឹកជញ្ជូន ទាំងអស់ ចូលរួម សហការ ណ៍ ជាមួយ សមត្ថកិច្ច  ដើម្បី កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ អោយមាន ប្រសិទ្ធភាពខ្ពស់ ។

គួររំលឹកផងដែរ នៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ ក្នុង កិច្ចប្រជុំបូកសរុប លទ្ធផលការងារ សុវត្ថិភាព ចរាចរផ្លូវគោក ប្រចាំឆមាស ទី១ ឆ្នាំ២០១៩ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោក បានថ្លែងថា ទោះបី ក្នុង កាលៈទេសៈ ណាក៏ដោយ អ្នកជិះ ម៉ូតូមិនពាក់មួកសុវត្ថិភាព ពេល បើកបរ នឹងត្រូវ ឃាត់មិនឲ្យធ្វើដំណើរ ទៅមុខទាល់តែ ទាក់ទង រក មួកសុវត្ថិភាព មកពាក់សិន ទើបអនុញ្ញាត ឲ្យធ្វើដំណើរទៅមុខបន្ត ៕  ដោយ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!