ព្រឹតិ្តការណ៍ថ្មីៗ

បួងចង្កូត មិនបន្ថយល្បឿន  ជ្រុលបុករបាំងថ្ម!

3 ខែ មុន 20 tnn_admin

ភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  យុវជនមួយក្រុម  បានបើករថយន្តព្រូស(PRIUS) មួយគ្រឿង  ក្នុងល្បឿនយ៉ាងលឿន

បួងចង្កូតបត់ឆ្វេង មិនបន្ថយល្បឿន  ក៏ជ្រុលទៅបុកឃឿនរបាំងថ្ម និងបង្គោលស្លាកសញ្ញា ប្រាប់ទិសផ្លូវ  បណ្ដាលឲ្យបាក់អស់១ដើម  និងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកកាងខាងមុខយ៉ាងដំណំ  តែសំណាងល្អ  មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ   ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី៥  ខែសីហា  ឆ្នាំ២០១៩នេះ នៅចំណុចប្រហែល១២០ម៉ែត្រ ពីក្លឹបកំសាន្ត EPIC 2 ស្ថិតនៅលើកំណាត់ផ្លូវR6 (អតីតដីបឹងកក់)  ស្ថិតក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

តាមសម្ដីបងៗសន្តិសុខក្រុមហ៊ុន ដែលយាម នៅក្នុងបរិវេណទីតាំងកើតហេតុខាងលើនេះ  បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស  (TOYOTA PRIUS) ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ  2AY-3405 បើកបរដោយយុវជនមួយក្រុម បានធ្វើដំណើរចេញពីក្លឹបកម្សាន្ត  EPIC 2 ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកែងផ្លូវR6  រថយន្តបួងចង្កូតបត់ឆ្វេង  ទាំងមិនបន្ថយល្បឿន  ទើបជ្រុលទៅ  ទៅបុកឃឿនរបាំងថ្ម និងបង្គោលស្លាកសញ្ញា ប្រាប់ទិសផ្លូវ  បណ្ដាលឲ្យបាក់អស់១ដើម  និងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកកាងខាងមុខយ៉ាងដំណំ  តែសំណាងល្អ  មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ  ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុម សន្តិសុខយាម ក្នុងបរិវេណ កើតហេតុ ខាងលើ ចុះមកពិនិត្យមើល ផងដែរ។

តែម៉្យាងដែរ  ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក មិនបានរត់គេចទៅណានោះទេ ដោយយល់ព្រមទទួលខុសត្រូវ  និងមាន មិត្តភ័ក្ដិ ប្រុសស្រីជាច្រើននាក់ ទៀត  បាននាំគ្នាមកជួយមើលនៅ កន្លែងកើតហេតុ ផងដែរ  មួយសន្ទុះក្រោយមកក៏ឃើញមាន រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង  របស់មន្ទីរពេទ្យកាល់ម៉ែត  ដែលធ្វើដំណើរឆ្លងកាត់នោះ  បានមកសួរនាំមានអ្នករបួសទេ  តែដោយសារតែមិនមានអ្នករបួស  រថយន្តសង្គ្រោះក៏បើកត្រលប់ទៅវិញបាត់ទៅ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  អ្នកបើកបរ រថយន្ត បង្កបានដោះស្រាយថ្លៃខូចខាតដែលខ្លួនបង្កនោះទាំងស្រុង  ទៅអោយក្រុមសន្តិសុខ  ដើម្បីបញ្ចប់រឿង ផងដែរ រួចឡើងបើករថយន្ត ចេញទៅបាត់តែម្ដង  ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ