ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់ ! រថយន្តសណ្ដោងកុងតឺន័រ កំពុងលឿន ក្រឡាប់ផ្ងារជើង

1 ខែ មុន 30 tnn_admin

ភ្នំពេញ  ៖  គ្រោះថ្នាក់ចរាចរណ៍ ដ៏ភ្ញាក់ផ្អើល មួយបានកើតឡើងដោយ  រថយន្តកុងតឺន័រមួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ហើយបួងចង្កូតបត់ឆ្វេង ទាំងលឿនស្លេវ និងមិនបន្ថយល្បឿន  ទើបធ្វើឲ្យរថយន្តផ្អៀងម្ខាងរហូតក្រឡាប់ផ្ងារជើងទទឹងផ្លូវតែម្ដង  ធ្លាក់ទូកុងតឺន័រ អូសថ្នល់ តែម្ដង  តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ  នៅលើផ្លូវថៃហ្គ័រ  កែងផ្លូវជាតិលេខ១  សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  កាលពីវេលាម៉ោងជាង០៣ទាបភ្លឺ  ឈានចូលថ្ងៃចន្ទ  ទី០៥  ខែសីហា  ឆ្នាំ២០១៩នេះ។

អ្នកបើកបរមានឈ្មោះ  ខុន  ខេន  បានរត់គេចខ្លួនបាត់ ស្រមោល ហើយ  មុនសមត្ថកិច្ចចុះមកដល់  នេះបើតាមកាត សម្គាល់ខ្លួនអ្នកបើកបរ រអោយក្រុមហ៊ុនដឹកកុងតឺន័រ  S-N និងID-F05  ដែលបន្សល់ នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាបអោយ TNN ដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តសណ្ដោងកុងតឺន័រខាងលើ មានក្បាលពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ  3C-0795 និងកន្ទុយកុងតឺន័រ  ស្លាកលេខភ្នំពេញ  4A-0461 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវថៃហ្គរ ក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន និងមិនបន្ថយល្បឿន ទៀតនោះ  ក៏បណ្ដាលឲ្យរថយន្តផ្អៀងម្ខាង រហូតក្រឡាប់ផ្ងារជើងឡើងច្រង៉ាងទទឹងផ្លូវតែម្ដង ធ្វើឲ្យធ្លាក់ទូកុងតឺន័រ អូសថ្នល់ ខូចថ្នល់កៅស៊ូអស់ជាច្រើនកន្លែង  ចំណែករថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ច ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចហៅឡានស្ទូច  មកទាញអែបចិញ្ចើមផ្លូវសិន  ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធី៕  អត្ថបទ និង រូបភាព  ៖ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ