ព្រឹតិ្តការណ៍ថ្មីៗ

ចិនទៀត! បើករថយន្ត  CELICA លឿនដូចហោះទៅបុក របាំងថ្ម  ក្រឡាប់ផ្ងារជើង 

1 ខែ មុន 11 tnn_admin

ភ្នំពេញ  ៖  មួយរយះចុងក្រោយនេះ គេប្រទះឃើញករណីជនជាតិ ចិន បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀតផង បើនិយាយពីបញ្ហានៅលើដងផ្លូវ ជនជាតិចិនបើករថយន្តបង្កគ្រោះថ្នាក់ពេលខ្លះ មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះទៀតផង ។

យ៉ាងណាមិញ  គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  បុរសជនជាតិចិនម្នាក់ បើករថយន្តCELICA មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2O-1058  បោះពួយក្នុងល្បឿនយ៉ាងលឿន បានទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ  បាក់អស់មួយផ្ទាំង  ចំណែករថយន្តបានខ្ទាតក្រឡាប់ផ្ងាជើងឡើងលើ ជាប់អ្នកបើកបរក្នុងកាប៉ីន  តែត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ  និងមិនមានរងរបួសអ្វីទេ  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៩:២០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងផ្លូវលេខ៦១៤  ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក TOYOTA CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-1058 ធ្វើដំណើរតាមផ្លូវ២៨៩  ទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យ បាក់អស់មួយកង់ចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងឡើលើច្រង៉ាង ជាប់អ្នកបើកបរក្នុងកាបីន  តែត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ  និងមិនមានរងរបួសអ្វីទេ  រួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ