ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌកំបូល ផ្តើមប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា និង……..!

4 ខែ មុន 477 tnn_admin

ភ្នំពេញ៖ ឆ្លៀតពេលទំនេរ​បន្ទាប់ពីបានសំរាកអាហារថ្ងៃត្រង់​រួច​ នៅរសៀលថ្ងៃចន្ទ​ ៥កេីត​ ខែស្រាពណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយលោកអភិបាលរងខណ្ឌ​ នាយក-នាយករងរដ្ឋបាល​ មន្ត្រីសាលាខណ្ឌ​ ចៅសង្កាត់​កន្ទោក​ បានចុះពិនិត្យការដ្ឋានឈូសឆាយចិញ្ជេីមផ្លូវ​អមសង្ខាងផ្លូវជាតិលេខ៤​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល​ (បុរីសែនមនោរម្យ-ស្រុកអង្គស្នួល)​ បន្ទាប់ពីបានរៀបចំសណ្តាប់ធ្នាប់​កន្លងមក​ ។

តាមការបញ្ជាក់បស់លោកអភិបាលខណ្ឌ​ ការចុះពិនិត្យការដ្ឋានខាងលេីនេះ​ ដេីម្បីពន្លឿនការងារ​ ក្នុងការស្ថាបនាសួន​ និងដាំដេីមឈេី​ បំណងប្រែក្លាយចិញ្ជេីមផ្លូវទាំងនោះ​ឲ្យមានសោភ័ណភាពកាន់តែប្រសេីរឡេីង​ លេីកកម្ពស់សោភ័ណភាពខណ្ឌ​កំបូល​ឲ្យកាន់តែស្រស់បំព្រង​ ដែលពីមុនមិនធ្លាប់ឃេីញ​ និងមិនធ្លាប់មាន ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ