ព្រឹតិ្តការណ៍ថ្មីៗ

បេីកបុកម៉ូតូ Beat ខ្ទាតជាង៥០ម៉ែត្រ  របួសធ្ងន់  ហេីយបេីករត់បាត់  ជ្រុះស្លាកលេខភ្នំពេញ 2BA-5105 នៅកន្លែងកេីតហេតុ

1 ខែ មុន 50 tnn_admin

ភ្នំពេញ  ៖  គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាង  រថយន្តមួយគ្រឿង ម៉ាក  TOYOTA CAMRY បើកបុក ម៉ូតូ Honda Beat ស្លាកលេខកណ្ដាល  1AB-7906 ពេញទំហឹង  បណ្ដាលឲ្យ បុរសម្ចាស់ម៉ូតូ  ខ្ទាតឡើងលើ ចិញ្ចើមផ្លូវ  រងរបួសធ្ងន់  ហើយត្រូវ បាន ប្រជាពលរដ្ឋហៅ រថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន  ហុងហាក់  មក ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ  ចំណែកឯរថយន្ត បង្កបានបន្ថែមល្បឿន  បេីករត់គេចខ្លួនបាត់ស្រមោល  បន្សល់ទុក តែស្លាកលេខនៅកន្លែងកើតហេតុប៉ុណ្ណោះ  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើ នេះបានកើតឡើងនៅចំណុចស្តុបទឹកល្អក់៣  ផ្លូវ១៨២  កែងផ្លូវ២៥៣  សង្កាត់ទឹកល្អក់៣  ខណ្ឌទួលគោក  នាម៉ោង០១រំលងអាធ្រាត្រ  ឈានចូលថ្ងៃទី០៥  ខែសីហា  ឆ្នាំ២០១៩នេះ  ។

រថយន្តបង្កដែលបើករត់បាត់ ហើយជ្រុះស្លាកលេខនៅកន្លែងកើតហេតុនោះ  ម៉ាក តូយ៉ូតា កាម៉ារី  (TOYOTA CAMRY) ស៊េរីឆ្នាំ២០០៤  ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ 2BA-5105 ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ  ម៉ាក ហុងដា ប៊ឺត  (Honda Beat)  ពណ៍ខៀវ លាយស  ពាក់ស្លាកលេខកណ្ដាល  1AB-7906 ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទឹកល្អក់ទី៣  បានចុះមកដល់ហើយ បានរាយការណ៍ ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការដ្ឋានខណ្ឌទួលគោក  ចុះមកពិនិត្យមើល និងយកម៉ូតូ របស់ជនរងគ្រោះទៅរក្សាទុក បណ្ដោះអាសន្ន  រងចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង  និងធ្វើការស្រាវជ្រាវ  រកម្ចាស់រថយន្ត អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ