ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងចំនួន ៩១នាក់ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

1 ខែ មុន 13 tnn_admin

ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងារមូលនិធិរបស់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ឱ្យដឹងថា៖ មូលនិធិនេះបានបង្កើតក្នុងគោលបំណង និងទិសដៅជួយ ដល់ លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដើម្បី សម្រួល ដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវ បាន បែងចែក ជា ៣ក្រុម គឺក្រុមទី១បើកផ្តល់ជូនលោកយាយលោកតានៅការិយាល័យតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលា ឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់។

គួរបញ្ជាក់ថា៖ មូលនិធិរបស់លោកជំទាវ បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់ លោកយាយលោកតា ចាស់ជរា ចំនួន ៩១នាក់ ដោយបើករៀងរាល់ថ្ងៃទី៥ ដើមខែ ដោយ ក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីលោកយាយលោកតា យកថវិកា ទាំងនេះ ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានធូស្រាលមួយកំរិតផងដែរ។
ញ៉ឹប បូរី ប៉ៃលិន 05-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ