ព្រឹតិ្តការណ៍ថ្មីៗ

តុលាការបើកសវនាការជំនុំជម្រះ​ នគរបាលស័ក្តិ៣ម្នាក់ រឿងរក្សាគ្រឿងញៀន

1 ខែ មុន 49 tnn_admin

ភ្នំពេញ៖ មន្ត្រីនគរបាលឈ្មោះ ឡ ពេជ្រសីលា ត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។សវនាការនេះមានលោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ខាំ សុផារី ជាតំណាងអយ្យការ ដោយចោទប្រកាន់លើឈ្មោះ ឡ ពេជ្រសីលា ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទ បានឆ្លើយថា គ្រឿងញៀនទាំងអស់ដែលសមត្ថកិច្ចរកឃើញនៅជាប់នឹងខ្លួនរូបគេនោះ គឺគ្រាន់តែទុកជក់តែប៉ុណ្ណោះ។

គួររម្លឹកថា សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទឈ្មោះ ឡ ពេជ្រសីលា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដោយដកហូតបានគ្រឿងញៀនចំនួន ៤ប្រភេទរួមមាន៖ កេកាអ៊ីន ចំនួន ៦,៩៨ក្រាម, មេតំហ្វេតាមីន ចំនួន ១៥,២៤ក្រាម, មេតំហ្វេម៉ាត ចំនួន ២,២៧ក្រាម និងម្ស៉ៅព័ណ៌លឿងសង្ស័យជាសារធាតុញៀន ចំនួន ២,២១ក្រាម។

ក្រោយសាកសួរដេញដោលចប់សព្វគ្រប់ តុលាការបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ