ព្រឹតិ្តការណ៍ថ្មីៗ

ចាប់មិនចេះអស់សោះ ២នាក់បងប្អូន ត្រូវបានជាប់ខ្នោះ ព្រោះតែជួញដូរថ្នាំញៀន

1 ខែ មុន 48 តូ សុផល

ខេត្តតាកែវ​៖ បញ្ហាគ្រឿងញៀនសព្វថ្ងៃនេះ បានរីកដុះដាល គ្រប់ខេត្ត ក្រុង គ្រប់ទីកន្លែងតាមទីជនបទចុងកាត់មាត់ញក ក៍សម្បូរណាស់ដែរ ហើយសមត្ថកិច្ច ក៍បានខិតខំបង្រ្កាបណាស់ដែរ តែហាក់ដូចមិនអស់សោះ ចំពោះបញ្ហារនេះ។ជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ រួមនឹងថ្នាំញៀនចំនួន១២កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគីរីវង់ ចាប់ឃាត់ខ្លួន ខណះកំពុងតែធ្វើសកម្មភាពចែកចាយ ពេញភូមិ។ការចុះចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពី ថ្ងៃអាទិត្យ០៤កើតខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៤០នាទី ក្រោមការចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការបានស្រុកគិរីវង់បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ របស់ខ្លួន លុះ មកដល់ចំណុចកែងជុំមិត្ត  ស្ថិតនៅក្នុងភូមិពោធិ៍ខ្វិតឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២ នាក់ រួមនឹងវត្ថុតាង មួយចំនួន។​ជនសង្ស័យទី

១/. ឈ្មោៈ សុឹម សុធា ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ មុខសញ្ញាជួញដូរនឹងប្រើប្រាស់ ។  ២/ឈ្មោះ សុឹម សាវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិ ឃុំជាមួយគ្នា ពីរនាក់ជាបងប្អូនបង្កើត មុខសញ្ញាជួញដូរនឹងប្រើប្រាស់ ។ ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយក៏បានដកហូតវត្ថុតាង​ជាក់ស្តែងមាន ថ្នាំញៀនម៉្សៅក្រាមថ្លា ពណ៌សចំនួន​១២ កញ្ជាប់តូចនិងសំភារៈប្រើប្រាស់០១ចំនួនទៀតផង។​
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ដោយ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ