ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ស្លាប់ និងរបួសធ្ងន់ពីរនាក់ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល

1 ខែ មុន 27 តូ សុផល

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តVolVoនិងម៉ូតូហុងដាឌ្រីមបណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុរីឯអ្នករួមដំណើរពីរនាក់ទៀតរបួសធ្ងន់។

ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុរថយន្តខាងលើកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅបើកបរយ៉ាងលឿនមកពីក្រោយជ្រុលចង្កូតបុករថយន្តបណ្តាលអោយជោយយុវជនម្នាក់ឈ្មោះ រៀន ជី ភេទប្រុស អាយុ២១ឆ្នាំនិងពីនាក់ទៀតរបួសធ្ងន់។

ក្រោយពេលកើតហេតុតៃកុងបើកបរបានឈប់រថយន្តបើកទ្វារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

បន្ទាប់មកកម្លាំងនគរបាលស្រុកថ្មគោលបានចុះទៅជួយសង្គ្រោះជនរងគ្រោះនិងធ្វើការវាស់វែងទៅតាមជំនាញនៃច្បាប់ចរាចរណ៍ភ្លូវគោក។

បច្ចុប្បន្ន(សព)ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះពីរនាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ