ព្រឹតិ្តការណ៍ថ្មីៗ

ទឹកហូរច្រោះបាក់ដីក្បាលស្ពានអូរគគី​ បាក់ស្រុតផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពាន ប្រវែង២ម៉ែត្រ

3 ខែ មុន 33 តូ សុផល

ខេត្តព្រះសីហនុ: នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០១៩នេះ ចំណុចស្ពានអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺនិង ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត១០៦​ ទៅ១០៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលអោយបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង02ម៉ែតចុះទៅក្រោម និងសុីរូងដីចូលទៅទ្រូងផ្លូវប្រហែល០១ម៉ែត្រ។

បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សិលា​ សហការជាមួុយកម្លាំងនគរបាល​ ចុះជួយសម្រួលចរាចរណ៍​ ដោយអនុញ្ញាតិអោយចរាចរណ៍ធ្វេីដំណេីរបានម្តងម្ខាង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ