ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌទួលគោក បន្តដាក់គោលដៅពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

3 ខែ មុន 30 តូ សុផល

ភ្នំពេញ​ ​៖​ ​កាលពី​វេលា​ម៉ោង៩យប់​ ​ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩​ ​លោកវីរសេនីយ៍ទោ តី សុវណ្ណារ៉េត អធិការងនគរបាលខណ្ឌទួលគោក ទទួលបន្ទុកផ្នែកចរាចរណ៍ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ដាក់គោលដៅ​នៅ​ចំណុចមុខវិទ្យាល័យ ជាសុីមសន្ធរម៉ុក ​តាម​បណ្តោយ​ផ្លូវ​កម្ពុជាក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក ​ដេីម្បី​ត្រួតពិនិត្យ​រឹ​ត​បណ្តឹង​ច្បាប់​ចរាចរណ៍​។​

​ក្នុង​ប្រតិបត្តិ​ការ​នៅ​យប់នេះ​ ​សមត្ថកិច្ច​បាន​ធ្វេី​ការ​ឃាត់​ម៉ូតូ​ជាច្រើន​គ្រឿង​មិន​ឲ្យ​បន្ត​ដំ​ណេីរ​ទៅមុខ​ទៀ​ត​ឡេីយ​ ​ប្រសិន​បេី​បងប្អូន​មិន​ពាក់មួក​សុវត្ថិភាព​ ​ទាំង​អ្ន​ក​បេី​ក​ ​និង​អ្នក​រួម​ដំ​ណេីរ​ ​ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ ​រហូត​ទាល់តែ​ទៅ​យក​មួក​សុវត្ថិភាព​មក​ពាក់​ ​ទេីប​អនុញ្ញាតិ​ឲ្យ​ធ្វើដំណើរ​ទៅ​បាន​។​ ​

​ក្នុង​ពេលនោះ​ ​លោកវីរសេនីយ៍ទោ តី សុវណ្ណារ៉េត ​អធិការ​នគរបាល​ខណ្ឌទួលគោក ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ