ព្រឹតិ្តការណ៍ថ្មីៗ

អាប់ឪន ស្ថាបនគេល្អៗ អស់ហើយ! កាន់កាតកាសែត ម៉េចធ្វើបែបហ្នឹង?

3 ខែ មុន 73 តូ សុផល

បាត់ដំបង៖ មុខសញ្ញាចោរលួច-ឆក់យ៉ាងសកម្មតាមទីសាធារណ: ម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតាមប្រម៉ាញ់និងឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីជនរងគ្រោះម្នាក់ក្នុងវត្តគរ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ សេង អ៊ុយ ភេទប្រុស មុខបរ មិនពិតប្រកដ រស់នៅ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ថែមទាំងមាន(កាតកាសែត) ចំនួនពីរសន្លឹកផងដែរ។

ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាអ្នកកាសែតជំនាញប៉ុន្តែមហាជនអស់សំណើចយ៉ាងខ្លាំងគឺថាបុគ្គលនេះមានជំនាញពិសេស ជាចោរលួច-ឆក់ដែលសង្គមកំពុងស្អប់ខ្ពើមបំផុត។

ចំណែកជនរងគ្រោះឈ្មោះ កែវ ពិសិដ្ធ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិចំការឫស្សីសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានលុយចំនួន៣០មុឺនរៀលនិងដំបងដែកជ្រុង១ដើមដែលខ្លួនវាយជនរងគ្រោះដើម្បីរំដោះខ្លួនចេញពីកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ