ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ទួលគោក ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព លួចម៉ូតូ

3 ខែ មុន 39 តូ សុផល

ភ្នំពេញ: នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៩:០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច(លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៩ ផ្លូវលេខ១២២ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ រិទ្ធ សុខា ហៅ សុខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់បណ្ដោះអាសន្ន ក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន:

ដែកសំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ និងសោរទីបលេខ០៨មួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាព) និង ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-7195 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8627304 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះ វិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សេង គៀត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ១២៩ ផ្លូវលេខ១២២ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយ ធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព វិជ្ជមាន ។

បច្ចុុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ