ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

1 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩,លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ