ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ គោរពជូនពរ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន  ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ប្រារព្ធខួបកំណើតគម្រប់ ៦៨ឈានចូល៦៩ឆ្នាំ

1 ខែ មុន 74 tnn_admin

ឯកឧត្តម គួច ចំរើន ៖ តាងនាមព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ​ និងខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ ក្នុងលោក សូមប្រោះព្រំសព្ទសារធុការពរ ជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដ៍មហានក្ខត្តឬក្សប្រារព្ធខួបកំណើតគម្រប់៦៨ ឈានចូល ៦៩ ឆ្នាំ នាថ្ងៃអាទិត្យ​ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩

សូម សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវសិរីសួស្តី សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឱ្យរីកចម្រើន ថ្កុំថ្កើន រុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

ជាថ្មីម្តងទៀត សូមគោរព ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់សូមប្រកបនូវ ព្រះពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ