ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាអស្ចារ្យ! ពេលឃើញគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារសុិនជូរីប្លាហ្សា

1 ខែ មុន 1205 tnn_admin

ភ្នំពេញ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបេីកវេទិការពិភាក្សាជាមួយអាជីវករផ្សារលើ គម្រោងអភិវឌ្ឍន៍សាងសង់ផ្សារសុិនជូរីប្លាហ្សា ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។​

កិច្ចពិភាក្សានេះ ធ្វេីឡេីងដេីម្បីសម្រប់សម្រួលរវាងអាជីវករ ផ្សារស៊ិនជូរីផ្លាហ្សា ចំនួន​ ៣១៣នាក់​ និងក្រុមហ៊ុនវិនិយោគតំណាងដោយ លោកទំទាវឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុនសុិនជូរីគ្រុប​ ក្នុងគោលបំណងសំខានៗចំនួនបីចំណុច៖​

១-គម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារទំនេីប ស៊ិនជូរីផ្លាហ្សា​
២-រៀបចំទីតាំងផ្សារបណ្តោះអាសន្នដេីម្បីអោយជីវករអាចបន្តលក់ដូរបាន។ 
៣-តំលៃតូប​ និងរយៈពេលជួល​ ពេលផ្សារសាងសង់រួច។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា​ ដោយភាពស្និតស្នាល​ និងបានបញ្ចប់នៅថ្ងៃខែដដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ