ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ជិះម៉ូតូបុកគោយន្ត បណ្តាលអោយរងរបួសធ្ងន់

1 ខែ មុន 20 tnn_admin

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកែច្នៃបានកើតឡើង១លើកបណ្តាលអោយជនរងគ្រោះម្នាក់របួសធ្ងន់។

ហេតុកាណ៍នេះបានកើតឡើងនៅចំណុចភូមិក្បាលស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ កាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ រុន រ៉ែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ចំណែកម្ចាស់គោយន្តច្នៃឈ្មោះ យ៉េន ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជា(កម្មក)រស់នៅភូមិ ឃុំកើតហេតុ។

ប្រភពព័ត៌មានបានបន្តថា៖ករណីគ្រោះថ្នាក់ដែលបានកើតឡើងរវាងម៉ូតូនិងគោយន្តនេះគឺធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅចុះទៅអន្តរាគមន៍ភ្លាមនិងធ្វើការវាស់វែងរួចយកគោយន្តយន្តច្នៃនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡរងចាំការដោះស្រាយនៅពេលក្រោយ។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ខេត្តបាត់ដំបង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ