ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ ​! ជិះម៉ូតូដួល រថយន្តធុនធំមកពីក្រោយកិនចំពាក់ខ្លួន ធ្លាយពោះវៀនស្លាប់

1 ខែ មុន 63 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់បានធ្លាយពោះវៀនចេញមកខាងក្រៅស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូរអិលដួលស្របពេលមានរថយន្តធុនធំមួយគ្រឿងមកពីក្រោយកិនចំពាក់កណ្តាលខ្លួន​ កាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃសុក្រ ទី២ ខែសីហាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុច មុខក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា​ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះ (ស្លាប់) មានឈ្មោះ ទៀ ថៃសំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបលក់គ្រឿងបន្លាស់ទូរសព្ទ័ ស្នាក់នៅម្តុំទូរទស្សន៏ស៊ីធីអិន មានស្រុកកំណើតភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូPCX ពណ័ស ពាក់ស្លាកលេខភ្នំពេញGT. 9941 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង  ខណៈមកដល់ចំណុចកើតហេតុខាងលើស្របពេលមេឃកំពុងតែភ្លៀងផងនោះបានរអិលដួលទៅលើថ្នល់ស្របពេលនោះមានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយក្បាល ពណ័ស ពាក់ស្លាកលេខព្រះស៊ីហនុ 3A-7645 ដឹកទំនិញសំពីងសំពោងពេញរថយន្តបើកស្របមកពីក្រោយ បានកិនចំពាក់កណ្ដាលខ្លួនធ្លាយពោះវៀនចេញមកក្រៅស្លាប់ភ្លាមៗ។

ក្រោយហេតុការណ៏តៃកុងរថយន្តបើកទៅមុខប្រមាណជាងដប់ម៉ែត្របានបើកទ្វាររថយន្ត ចុះគេចខ្លួនបាត់ បន្សល់ទុកព្រូម្នាក់និងរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិ្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សានៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការ រាធានីភ្នំពេញរងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ 

ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ រួចរថយន្តដឹកសពដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ