ព្រឹតិ្តការណ៍ថ្មីៗ

គួរឲ្យអាសូរ​ បើករថយន្តNISSAN រេច្កូតទៅបុកបង្គោលភ្លើងថ្ម បណ្ដាឲ្យយុវជនម្នាក់បោកផ្ទប់ដៃចង្កូតស្លាប់មួយរំពេច

1 ខែ មុន 26 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹងបណ្ដាលបោកនិងចង្កូតរថយន្តបាក់ក ស្លាប់ភ្លាមៗ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ សៅរ៏ ទី៣ ខែសីហាឆ្នាំ២០១៩​ នៅត្រង់ចំណុចមុខសាលាព្រះគម្ពីរភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងផ្លូវហាណូយ ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់) មានឈ្មោះឌៀប ជុងគៀប  ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងតុងតែងរថយន្តនៅរង្វង់មូលទួលគោក ទីកន្លែងកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា អាសយដ្ឋាន ផ្ទះគ្មានលេខ ផ្លូវលេខ១៤៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ ជនរងគ្រោះខាងលើទំនងជាស្រវឹងស្រាបើករថយន្តម៉ាកNISSAN ចង្កូតស្តាំ ពណ៍កណ្តុរប្រម៉េះ ពាក់ស្លាកលេខបាត់ដំបង 2A-5801 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង(ផ្លូវ២៨គ្រួសារ ) ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវបេតុងជ្រុលទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹងលាន់ផូងបណ្ដាលឲ្យបោកផ្ទប់ជាមួយចង្កូតរថយន្តបាក់កស្លាប់ភ្លាមៗ នៅក្នុងរថយន្ត។ 

ក្រោយមកក៏ឃើញក្រុមគ្រួសារមកដល់កន្លែងកើតហេតុយំសោកស្តាយកូនជាទីស្រលាញ់ មិនគួរណាស្លាប់ចោលម្តាយសោះ ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះអាណិតយ៉ាងខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ក្រុងរងចាំដោះស្រាយនៅពេលក្រោយ។​ ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅតំលក់ទុកនៅវត្តទឹកថ្លាធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ