ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាល ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

1 ខែ មុន 40 តូ សុផល

ប៉ៃលិន៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន សសយក ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភជូន ប្រហុក សំលៀកបំពាក់ មុងជ្រលក់ថ្នាំ វ៉ែនតា និងកាត់សក់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥០គ្រួសារ នៅតំបន់ដាច់ស្រយ៉ាល ស្ថិតក្នុងភូមិភ្នំដំបង និងភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវប្រធានសាខា បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្វីត្បិតតែអំណោយ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការតម្រូវការ តែក៍អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ  ហើយក៍ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមទិសស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ស្រឡាញ់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺដម្កាត់ផ្សេងៗ ដោយត្រូវរស់នៅស្អាត ហូបស្អាត និងមានអនាម័យល្អ ជាពិសេសត្រូវប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ គឺត្រូវសម្រាន្តក្នុងមុងជ្រលក់ថ្នាំជានិច្ច ហើយករណីមានជម្ងឺ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាយើង កំពុងមានភាពល្អប្រសើរ និងសុខសន្តិភាពពេញលេញបរិបូរណ៍  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងកុំចាញ់បោកពាក្យញុះញង់ពីជនអគតិមួយចំនួន ដែលមានបំណងអាក្រក់លើរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ហើយសុខសន្តិភាព គឺកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន ដោយយកជីវិតធ្វើជាដើមទុន ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះអោយបានគង់វង្សស្ថិតស្ថេរ ដើម្បីបន្តអភិវឌ្ឍន៏ប្រទេសជាតិឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ជាពិសេសចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

  ញ៉ឹប បូរី ប៉ៃលិន 04-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ