ព្រឹតិ្តការណ៍ថ្មីៗ

យុវតី​រូបស្រស់ចិត្តល្អ​​ តែងចែករំលែក​ក្ដី​ស្រលាញ់​ឲ្យ​គេ​គ្រប់​គ្នា​ជួបគ្រោះអកុសល​ ឆក់ខ្សែភ្លើងស្លាប់ហើយ កាលពីយប់មិញ!

2 ខែ មុន 168 តូ សុផល

ភ្នំពេញ៖ យុវតីរូបស្រស់សោភាម្នាក់ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ និងរាក់ទាក់អ្នកដទៃណាស់ និងមានទឹកចិត្តបុណ្យ តែងតែជួយយកចិត្តទុកដាក់អ្នកដ៏ទៃ ចែករំលែកក្ដីស្រលាញ់អោយគេគ្រប់គ្នា បែរជាជួបគ្រោះអកុសល ឆក់ខ្សែភ្លើងស្លាប់ កាលពីយប់ថ្ងៃទី៣ ខែសីហា ២០១៩នេះ ធ្វើអោយមិត្តភ័ក្តបងប្អូនសាច់ញាតិជិតឆ្ងាយ មានការសោកស្ដាយយ៉ាងខ្លាំង និងស្ទើរតែមិនគួរអោយជឿថា មនុស្សចិត្តល្អបែបនេះ បែរជាស្លាប់ទាំងវ័យក្មេងយ៉ាងនេះទៅវិញ ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ទោះជាភ្នាក់ងារសារព័ត៌មានយើង មិនដែលស្គាល់ជនរងគ្រោះពីមុនក៏ដោយ តែនេះគ្រាន់តែជាការចែករំលែកដោយសណ្ដានចិត្តប៉ុណ្ណោះ ការស្លាប់របស់នាង បានបន្សល់ទុក Status ក្នុងគណនេយ្យហ្វេសប៊ុករបស់នាងឈ្មោះថា “Ry Vichard” អមដោយរូបភាព២សន្លឹកនិងខ្លឹមសារដូច្នេះថា ៖ “មនុស្សខ្ញុំបើរាប់អានស្រលាញ់អ្នកណាហើយស្រលាញ់ងាប់ចោរចិត្តល្អងាប់ចោរ🙅♀️តែកុំអោយខ្ញុំស្អប់អោយសោះស្អប់ដល់ឆ្អឹង😡តាមុខក៍មិនឃើញឈ្មោះក៍មិនចង់លឺដែល🔫 តាដានជើងក៍មិនចង់ឃើញដែល😡”។
ទាំងដែលមិត្តភ័ក្តជិតស្និតបង្ហោះសារក្នុងហ្វេសប៊ុកទាំងមិនអស់ចិត្តថា ៖ “ហេតុអីទៅជាបែបនេះមិនឈឺអីសោះ😭គ្រប់ពេលដែលថ្ងៃសិល គឺទៅអុជធូបមិនដែលណាត់ទេជួបគ្នាចៃដន្យរហូត ទឹកចិត្តបុណ្យណាស់ តែងតែជួយយកចិត្តទុក្ខដាក់អ្នកដ៏ទៃចែករំលែកក្ដីស្រលាញ់អោយគេគ្រប់គ្នា ហេតុត្រូវអាយុខ្លីបែបនេះ😭🙏Ry Vichard មិនចង់ជឿទេល្ងាចមិញខលមកហៅញាំអីជុំគ្នា អញសូមទោសដែលមិនបានមកអោយហែងឃើញមុខអញលើកចុងក្រោយ😭ពួកម៉ាកអែងថាចាំស៊ីការអញ ចាំឡើងផ្ទះឡើងឡានថ្មីអញ ឥលូវអញអត់ទាន់មានអីទេ មេចហែងមិននៅចាំជូនពរអញ ពួកម៉ាកទោះដល់ទីណាក៏នៅក្នុងចិត្តអញជានិច្ច️️ បើមានជាតិក្រោយយើងធ្វើជាពួកម៉ាកដ៏ល្អនិងគ្នាទៀត ហើយកុំអោយអាយុខ្លីដូចជាតិនេះទៀត ពួកម៉ាកដ៏ល្អរបស់អញអើយ😭”។

ក្រោយពេលកើតហេតុ សពរបស់នារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់នាងផ្ទាល់តែម្ដង អាស្រ័យហេតុនេះសូមគោរពអញ្ជើញញា មិត្តជិតឆ្ងាយ ទាំងអស់ចូលរួមក្នុងពិធីបុណ្យសពរបស់គាត់ ឲ្យបានអធិកអធម ដើម្បីជាការចូលរួមជូនដំណើរ និងគោរពវិញ្ញាណក្ខន្ធរបស់គាត់ជាចុងក្រោយផង។
ដោយក្ដីគោរព និងអនុគ្រោះ បើតាមការសាកសួរមុននេះ សពនារីរងគ្រោះ គឺត្រូវជាប្អូនស្រីបង្កើត ភរិយា របស់ លោក រាជ សារ៉ាត់ ស្ថាបនិកអង្គភាពសារព័ត៌មាន រស្មីគោកធ្លោក ផងដែរ ៕ ដោយ: ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ