ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពស្ត្រីម្នាក់ចង.ក សម្លាប់ខ្លួនក្នុងស្ថានភាពស្អុយរលួយ

1 ខែ មុន 69 តូ សុផល

បាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកបវេលបានអោយដឹងថាមានស្ត្រីម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកក្រម៉ាចង.កនឹងធ្នឹមក្នុងស្ថានភាពហើមស្អុយរលួយទំរាំតែប្រជាពលរដ្ឋប្រទះឃើញ។

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះមាស គឹមសួន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅ ភូមិ ឃុំ ស្រុក កើតហេតុ។

សមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនិងធ្វើកោសលវិច័្ចយចំពោះសពក្នុងករណីនេះសន្និដ្ឋានថា៖ស្រ្តីរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែនដោយសារតូចចិត្តនិងប្តីរត់ចោលហើយក៍ធ្លាប់ព្យាយាមធ្វើអត្តឃាតជាញឹកញាប់ផងដែរប៉ុន្តែមិនបានសម្រេចព្រោះសាច់ញាតិជួយទាន់។

សមត្ថកិច្ចបានបន្តថា៖បើតាមការពិនិត្យយ៉ាងច្បាស់លាស់គឺស្ត្រីខាងលើបានធ្វើអត្តឃាតប្រហែលជា៤ទៅ៥ថ្ងៃកន្លងមកហើយ ទើបតែប្រជាពលរដ្ឋប្រទះព្រឹកមិញនេះ។

ក្រោយពីការធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចជំនាញបានប្រគល់សពស្ត្រីរងគ្រោះអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ