ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះជួលគ្មានលេខពីរល្វែងជាប់គ្នា បើកហ្គេមបាញ់ត្រី លោក ចេង មុនីរ៉ា បញ្ជាអោយចុះបិទបន្ទាន់!

1 ខែ មុន 19 tnn_admin

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍​ ទី៣​ ខែសីហា​ ឆ្នាំ២០១៩​ ដោយមានការណែនាំពី លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនិង មានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំបញ្ជារផ្ទាល់ដោយ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ, លោក ម៉ៅ សឿត អធិការងខណ្ឌ​, លោក​ មាស​ មករា​ មេបញ្ជាការ​រងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែងដែលមានទីតាំង នៅផ្ទះជួលគ្មានលេខពីរល្វែង ជាប់គ្នា (A,B) ស្ថិតនៅភូមិតាងៅក្រោមសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង បានត្រួតពិនិត្យរកឃើញទូរហ្គេមបាញ់ត្រីចំនួន ៩ទូរ ,កៅអីដែកចំនួន១១ ,កៅអីជ័រចំនួន ០៩ ,កង្ហារចំនួន០៤គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង​ និងបា​នដកហូតយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ