ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បន្តចុះពិនិត្យតាមដានការងាររៀបចំដាក់ប្រព័ន្ធលូឆ្លងប្រឡាយមេ ទួលសំពៅ 

4 ខែ មុន 42 tnn_admin

ភ្នំពេញ៖ បន្ទាប់ពីដាក់គ្រឿងចក្រជីកកាយធ្វើការជួសជុលប្រព័ន្ធលូឆ្លងប្រឡាយមេទួលសំពៅ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ព្រំប្រទល់សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីព្រឹកមិញនេះ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបន្តចុះដល់ទីតាំងដើម្បីពិនិត្យតាមដានការងាររៀបចំដាក់ប្រព័ន្ធលូ និងជម្រុញមន្រ្តីជំនាញអោយខិតខំជួសជុលអោយបានឆាប់រហ័សតាមការគ្រោងទុក ដើម្បីជួយរំដោះទឹកអោយបានហូរទាន់ពេលវេលា និងជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់ប្រជាពលរដ្ឋផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ