ព្រឹតិ្តការណ៍ថ្មីៗ

លោក វ៉ា សាវឿន ដឹកនាំក្រុមការងារ នាំយកអំណោយទៅចូលរួមរំលែកទុក្ខ បង​ប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកទទួលមរណៈភាព

1 ខែ មុន 26 tnn_admin

ភ្នំពេញ៖ ប​ងប្អូនប្រជាពលរដ្ឋ តែងតែនិយាយថា ពួក​គាត់រស់នៅក្នុងមូលដ្ឋាន ហើយបើមានមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន យកចិត្តទុកដា​ក់ដោះ​​ស្រាយកង្វល់ និងស្គាល់ទុក្ខលំបាក ពលរដ្ឋក្នុងមូលដ្ឋាននោះ ពិតជាមានសំណាង ដែលមានមេដឹកនាំ ភូមិ ឃុំ ស្រុក ចេះរួមសុខ រួមទុក្ខ ជាមួយបងប្អូន​។

ជាក់ស្ដែង នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ​រួមជាមួយលោកចៅសង្កាត់រង បានដឹកនាំក្រុមការងារ ទៅចូលរួមរំលែកទុក្ខជាមួយបង​ប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកទទួលមរណៈភាព។

សពមានឈ្មោះ ឧបាសក ហ៊ីង សូលី អាយុ៧២ឆ្នាំ បានទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកចៅសង្កាត់ បាននាំយកថវិកាចំនួន១៨០.០០០ រៀល និងអង្កមួយបាវ ទម្ងន់ ៥០គីឡូក្រាមផងដែរ និងបាននាំយកលិខិតបញ្ជាក់មរណះភាព ទៅជូនដោយផ្ទាល់ផងដែរ។

ជាការពិតណាស់អំណោយនេះ គ្រាន់តែជាការសម្រាលទុក្ខលំបាកមួយចំណែក នៅក្នុងការរៀបចំធ្វើបុណ្យតាមប្រពៃណី ឲ្យបានសមស្រប។ ហើយក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីមន្រ្តីឃុំ-សង្កាត់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាត និងជួបទុក្ខដំក្រៀមក្រំដូចគ្រួសារខាងលើផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ