ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កិច្ចសហការរវាង Huot & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd. ឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន

1 ខែ មុន 43 tnn_admin

ខេត្តសៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាង Huot & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd. នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

ក្នុងឳកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា៖ កិច្ចសហការរវាង Huot & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd. បានឆ្លុះបញ្ចាំងផងដែរអំពីទំនាក់ទំនងល្អនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសលើផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ដែលដើរទន្ទឹមគ្នាជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ អាចជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការនៃការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាកម្មពិគ្រោះយោបល់ជូនដល់អ្នកវិនិយោគអន្តរជាតិ ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលដែលកម្ពុជានៅតែជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគបរទេស ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា រួមគ្នាសម្រេច និងថែរក្សាបានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក។

ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា នេះគឺជាទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍរួម មិត្តភាព សន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ កម្ពុជាមានគោលនយោបាយសេដ្ឋកិច្ចសមាហរណកម្មបើកទូលាយ មានច្បាប់វិនិយោគល្អប្រសើរ និងផ្តោតជាសំខាន់លើការជំរុញអភិវឌ្ឍវិស័យឯកជនឲ្យក្លាយទៅជាក្បាលម៉ាស៊ីន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ