ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ ករណី រក្សាទុកគ្រឿងញៀន

1 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅថៃ្ងទី០២ ខែសីហា ឆាំ្ន២០១៩ វេលាម៉ោង១០ និង ១០នាទី កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យការអនុវត្តន៏ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ៦៦៤ ក្រុមទី៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពញ ។
ជនសង្ស័យ
១-ឈ្មោះ​ កែវ ធារី ហៅ ធារី ភេទប្រុស អាយុ៣២ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក
១-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០១កញ្ចប់តូច​ និង​សំភារៈ​ប្រេីប្រាស់​គ្រឿងញៀន​។
២-ម៉ូតូមួយគ្រឿងម៉ាកៈ HONDA DREAM C110 ពណ៌ខៅ្ម (សង់ប៊ិច) ស៊េរី2012 ពាក់ស្លាកលេខភ្នំពេញ 1BI-1041 ដែលមានលេខតួ និងលេខម៉ាស៊ីនៈ 8012358។
៣-ទូរស័ព្ទដៃចិនមួយគ្រឿងម៉ាកៈ MI ពណ៌ប្រផេះ។
៤-កាបូបស្ពាយចំហៀងចំនួនមួយម៉ាកៈ ARMANI ពណ៌សូកូឡា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ