ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងធនធានទឹក​ ប្រកាសថា​ នៅតំបន់មាត់សមុទ្រ ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ​ និង​ទទួល​ឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំង

1 ខែ មុន 27 tnn_admin

ភ្នំពេញ​៖ បេីយោងតាម​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ បានអោយដឹងថា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹកបញ្ជាក់បន្ថែមថា ស្ថានភាពបែបនេះបណ្តាលឲ្យ​ មានការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤​ ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី​ និងរលកមានកម្ពស់ពី ១-២ម៉ែត្រ។

ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ អោយ​មានការប្រុងប្រយ័ត្ន័ខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ