ព្រឹតិ្តការណ៍ថ្មីៗ

យុវជន ៣នាក់ កាន់កាប់អាវុធ  និងចាត់ចែងប្រើប្រាស់គ្រឿងញៀន  ត្រូវបានប៉ូលិស នៅខណ្ឌទួលគោកឃាត់ខ្លួនបាន!

1 ខែ មុន 13 tnn_admin

ភ្នំពេញ  ៖ កម្លាំង នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១  បានធ្វើការឃាត់ខ្លួន  ជនសង្ស័យ  ៣នាក់ ពីបទ កាន់កាប់អាវុធ  ដោយគ្មានការអនុញ្ញាតិនិងចាត់ចែងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្នុងមូលដា្ឋនសង្កាត់ផ្សារដេប៉ូទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ វេលាម៉ោង ១:៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ មានឈ្មោះដូចជា ១-ឈ្មោះ ស៊ុន សុវណ្ណ: ហៅណាក់  ភេទប្រុស អាយុ២១ឆ្នាំ  មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២២៣ កែង១៩៤ ក្រុមទី៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ម្ចាស់ដាវ មានសារធាតុញៀន)។ ២-ឈ្មោះ អ៊ុ សីហា ហៅ ហា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ៣- ឈ្មោះ សំ ម៉ានិត ហៅ និត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដេរវាំងនន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

 

វត្ថុតាងចាប់យករួមមាន៖

១- ដាវចំនួន០១ដើមប្រវែង០,៥០ម

២- ម៉ូតូចំនួន ០២គ្រឿង ម៉ាកHonda  C125 ពាក់ស្លាកលេខ ភ្នំពេញ 1HB-7941 និង ម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ 1CN-2030

៣- សំភារ:កែច្នៃសំរាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ទួលគោក  ដើម្បីសាកសួរ  និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង  រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ