ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូល ជំរុញឲ្យប្រជាពលរដ្ឋ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្រោយពេលប្រើប្រាស់រួចរាល់

2 ខែ មុន 48 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៩នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំ មន្ដ្រីក្រោមឱវាទ ចុះរើសសំរាមនៅតាមផ្លូវជាតិលេខ ៤ ដើម្បីចូលរួមថែរក្សា ការពារនូវបរិស្ថាន និងលើកសោភ័ណភាព នៅតាមដងផ្លូវ។

លោក ឃឹម ស៊ុនសូដា បានឲ្យដឹងទៀតថា លោកនិងចាត់ឲ្យមន្ដ្រីក្រោមឱវាទចុះពិនិត្យជារាងរាល់ថ្ងៃ នៅតាមដងផ្លូវជាតិលេខ ៤ នេះ និងនៅតាមបណ្ដាសង្កាត់ផ្សេងៗទៀតនៅទូទាំងខណ្ឌកំបូល។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋ កម្មករ កម្មាការិនី ទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ក្នុងការថែរក្សានូវបរិស្ថាន ដោយត្រូវចេះវេបខ្ចប់ ឲ្យបានត្រឹមត្រូវក្រោយពេលប្រើប្រាស់រួចរាល់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ បងប្អូនអ្នកប្រមូលសំរាម សូមកុំបោះពាស់វាលពាល់កាលដែលបណ្ដាលខូចសោភ័ណភាព និងបរិស្ថាន។ លោក អភិបាល ក៏សំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការទុកដាក់សំរាម ក្រោមពេលប្រើប្រាស់រួចរាល់ ។

លោក អភិបាលបានឲ្យដឹងទៀតថា លោកនឹងដឹកនាំមន្ដ្រីក្រោមឱវាទចុះសម្អាតបរិស្ថាន នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ក្រោយពីសំរាកពីការងារ ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ក្នុងការសំរាតបរិស្ថាន។

សូមបញ្ជាក់ថា ការចូលរួមក្នុងការរើសសំរាម នៅខណ្ឌកំពូលនៅតាមបណ្ដាលផ្លូវជាតិលេខ ៤ មានការ ចូលរួមពីមន្ដ្រីសាលាខណ្ឌ ក្រុមប្រជាការពារ ក្រុមយុវជនស ស យ ក សរុបប្រមាណជាង ១០០ នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ