ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ខៀវ លីលី  ចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាត និងឆ្លងទន្លេ ចំនួន ៣គ្រួសារ

1 ខែ មុន 39 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែស្រាព ឆ្នាំកុរ ឯកស័កពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន សមាជិកា នារីសង្កាត់ បានអញ្ជើញទៅសាកសួរសុខទុក្ខ គ្រួសារក្រីក្រ ស្ត្រីទើបឆ្លងទន្លេ និងគ្រួសារមានទុក្ខ នៅសង្កាត់ឃ្មួញ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គ្រួសារដែលបានចុះសួរសុខទុក្ខ និងគ្រឿងឧបភោគបរិភោគរួមមាន៖
-គ្រួសារទី១, លោក វ៉ែន ពៅ មានជម្ងឺសំរាកព្យាបាលនៅផ្ទះ រស់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ។ បានឧបត្ថម្ភអង្ករ៥០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស ត្រីខកំប៉ុង១មួយយួរ ទឹកផ្លែឈើមួយយួរ ទឹកសុទ្ធមួយយួរ ទឹកដោះគោឆៅ២ឡូត៍។
-គ្រួសារទី២ លោកស្រី ស្រី វិន ចាន់ណារី សម្រាលកូនភ្លោះ រស់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ។ បានឧបត្ថម្ភអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស ត្រីខកំប៉ុង១មួយយួរ ទឹកផ្លែឈើមួយយួរ ទឹកសុទ្ធមួយយួរ ទឹកដោះគោឆៅ២ឡូត៍ ។
-គ្រួសារទី៣ លោកស្រី កែវ ប៊ុនថាត បច្ចុប្បន្ន ទទួលមរណៈភាពហើយ នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា បានឧបត្ថម្ភអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស ត្រីខកំប៉ុង១មួយយួរ ទឹកផ្លែឈើមួយយួរ ទឹកសុទ្ធមួយយួរ ទឹកដោះគោឆៅ២ឡូត៍។

សរុបថវិកាដែលបានផ្តល់ជូន០៣គ្រួសាររួមមាន៖
ថវិកាសមាគម១៥០.០០០រៀល ថវិកាលោកអភិបាលខណ្ឌ ៤៥០.០០០រៀល លោកស្រី ក្រហម ផាន្នី ៥០,០០០៛ លោកស្រី សួង សារឿង៥០,០០០៛ លោកស្រីវ៉ែនចាន់ណា ២០០.០០០រៀល កញ្ញាប៊ូយ ញ៉ខាំ ៣០០.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!