ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច​ ចំរេីន​ បើកកិច្ចប្រជុំពិភាក្សា ដោះស្រាយ ករណីទំនាស់ដីធ្លី

1 ខែ មុន 21 tnn_admin

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លីផ្សេងៗ​ ដែលមានក្នុងនៅខេត្ត។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម :
– ពិភាក្សាលើសំណើសុំគោលការណ៍ស្ដីពីករណី សំណើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ​ ជា យុត្តាធិការ លើក្បាលដីលេខ ១៨ ០១០៣០១-០៥០៣ ស្ថិតនៅភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានប្ដឹងទប់ស្កាត់ដោយឈ្មោះ ហុក ឡេង។
– របាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃវឌ្ឍនភាព​ និងបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ក្នុងខេត្ត។
– លិខិតក្រសួងមហាផ្ទៃ ស្ដីពីការស្នើសុំអន្តរាគមន៍ធ្វើមោឃភាពលើលិខិតទិញលក់ដីរដ្ឋ​ ដែលអាជ្ញាធរភូមិ​ នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ បានចេញបញ្ជាក់ដោយក្លែងបន្លំអាស័យដ្ឋាន​ និងកែកាលបរិច្ឆេទនៃការទិញលក់​ ដាក់មុនឆ្នាំ២០០៨។
– លិខិតក្រសួងសាធារណការនិងដឹកជញ្ជូនស្ដីពីសំណើសុំរក្សាទុកទីតាំងដី​ និងចុះបញ្ជីដីរដ្ឋសម្រាប់សាងសង់ស្ថានីយ៍បូមចំនួន ៣កន្លែងនៅខាងមុខសាលាខេត្តឆ្នេរមាស លើអូរ​ អេម៉ារីអូ​ និងអូត្រេះ​ ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ពាក្យស្នើសុំអនុញ្ញាតច្បាប់ប្រើប្រាស់រំសេវគ្រឿងផ្ទុះ​ ដើម្បីបំបែកថ្ម​ លើទីតាំងដីមួយកន្លែងដែលមានក្បាលដីលេខ ១០០៨​ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងសីហនុ ខេត្តព្រះសីហនុ​ ឈ្មោះលី ខេង។
– ពាក្យស្នើសុំគោលការណ៍ជូនមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់​ និងសុរិយោដីខេត្តបានចុះកំណត់ទីតាំងព្រំដីស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ​ របស់​ឈ្មោះ​ អ៊ូ ម៉ាលីវណ្ណ។
-ដីការបញ្ជូនរបស់ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន​ ពាក់ព័ន្ធពាក្យស្នើសុំរបស់​ លោកខាត់ វិរ័ត្ន តំណាងប្រជាពលរដ្ឋ ១២គ្រួសារ​ សូមជួយអន្តរាគមន៍ទប់ស្កាត់ការចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរស្រុកព្រៃនប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ