ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកទៀតហើយ! ជាប់គុក ព្រោះលួចដោះកង់ម៉ូតូ

3 ខែ មុន 44 tnn_admin

បាត់ដំបង៖ មុខសញ្ញាពីរនាក់បានធ្វើសកម្មភាពលួចដោះកង់ម៉ូតូប្រជាពលរដ្ឋខណះពួកគាត់ទុកក្បែរស្រែ លើចិញ្ចើមផ្លូវចុះបាចជីដាក់ស្រូវ។ជនសង្ស័យឃើញឱកាសល្អបាននាំគ្នាដោះលួចកង់ម៉ូតូម៉ាកហុងដាឌ្រីមទាំងមុខទាំងក្រោយយកទៅបាត់។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តគរ ស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យកាលពីវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិច្រាបក្រសាំង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានលើកឡើងថា៖ជនសង្ស័យបានធ្វើសកម្មភាពលួចដោះកង់ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ រឿម ប៊ិច ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិ ឃុំ ខាងលើ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

លោកអធិការបានបន្តថា៖ជនសង្ស័យទាំងពីរឈ្មោះ ទី១-អឿង រ៉ាវិត ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ សៀត សៅឈី ភេទប្រុស អាយុ២៣ឆ្នាំ ជនទាំងពីរនាក់នេះមានមុខរបរមិនពិតប្រាកដ រស់នៅក្នុងឃុំកើតហេតុ។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមនោះត្រូវបានលោកអធិការប្រគល់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យកម្លាំងនគរបាលជំនាញបញ្ជូនទៅស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕  ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ