ព្រឹតិ្តការណ៍ថ្មីៗ

ពិធីដេញថ្លៃ គម្រោងមូលនិធិ អភិវឌ្ឍន៍ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ

1 ខែ មុន 12 tnn_admin

ភ្នំពេញ  ៖ នៅរសៀលថ្ងៃសុក្រ  ២កើត  ខែ ស្រាពណ៍  ឆ្នាំកុរ  ឯកស័ក  ព.ស  ២៥៦៣  លោក  ជូ  ម៉េង ចាន់  នាយរងរដ្ឋបាល រាជធានីភ្នំពេញតំណាង  ឯកឧត្ដម  នួន  ផារ័ត្ន  អភិបាលរងរាជធានីភ្នំពេញ  និង  លោក  ឌី  រ័ត្នខេមរុណ  អភិបាលរងខណ្ឌ មានជ័យ តំណាង លោក ពេជ្រ កែវមុនី  អភិបាល ខណ្ឌមានជ័យ  បានអញ្ជើញជា អធិបតី ក្នុងពិធី  ដេញថ្លៃ គម្រោងមូលនិធិ អភិវឌ្ឍន៍សង្កាត់ ទាំង៧  ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ឆ្នាំ២០១៩  ដែលមានសមាសភាពចូលរួម:

-លោក  រស់  សារី  អនុប្រធាន មន្ទីរ ផែនការ  រាជធានី ភ្នំពេញ

– លោក  ម៉េត  មាសភក្តី  នាយកទីចាត់ការផែនការ រាជធានី ភ្នំពេញ

-លោក  ចៅសង្កាត់ ទាំង ៧

-អង្គភាព លទ្ធ កម្ម សង្កាត់ ទាំង ៧

-លោក  លោកស្រី  មេភូមិ

ក្នុង នោះក្រុម ហ៊ុនចូលរួមដេញថ្លៃមាន៨ក្រុម ហ៊ុន ដូច ខាងក្រោម :

១.ក្រុម ហ៊ុន  អធីធី  (RTT)

២.ក្រុម ហ៊ុន  សេន  ហេង

៣.ក្រុម ហ៊ុន  ចាន់  ប៊ុណ្ណា

៤.ក្រុម ហ៊ុន  ថាប់  អ៊ាង

៥. ក្រុម ហ៊ុន  7JD

៦.ក្រុម ហ៊ុន  ស៊ុយ  ពៅ អេភីស៊ី  ឯក

៧.ក្រុម ហ៊ុន  អ៊ុយ  សុភាព

៨.ក្រុម ហ៊ុន  ផាត់  សុផល

ក្នុងនោះគំរោងសង្កាត់ទាំង៧ ដែរត្រូវរៀបចំធ្វើផ្លូវ និង ចាក់បេតុង មានដូចខាងក្រោម ៖

ទី១ សង្កាត់ ចាក់ អង្រែ លើ  គម្រោង ដាក់ លូ រំដោះ ទឹក ប្រវែង  ៧៥៦ម x ០,៨ ម ។

 

ទី២ សង្កាត់ ចាក់ អង្រែ ក្រោម  គម្រោង ជួសជុល ផ្លូវ បេតុង គ្មាន សរសៃ ដែក ប្រវែង  ០,៥៩៩  គីឡូម៉ែត្រ  ទទឹង  ៤ម៉ែត្រ  កម្រាស់  ០,១៥ ម៉ែត្រ  ។

 

ទី៣ សង្កាត់ បឹង ទំពុន ទី ១  គម្រោង  ជួស ជុល ផ្លូវ បេតុង គ្មាន ឆ្អឹង ដែក  ប្រវែង ២១២មx៤ម , ៥៣១មx៥ម ។

 

ទី៤ សង្កាត់ បឹង ទំពុន ទី ២  គម្រោង  ជួសជុល ផ្លូវ បេតុង គ្មាន ឆ្អឹង ដែក  ប្រវែង  ៦៩៦មx៥ម,  ៨៦មx៤ម  ។

៥ សង្កាត់ ស្ទឹងមានជ័យ ទី ១  គម្រោង  ជួសជុល ផ្លូវ បេតុង គ្មាន ឆ្អឹង ដែក  ភូមិ មានជ័យ ២  នឹងជីក ដាក់ លូ រំដោះ ទឹក   ភូមិ មានជ័យ  នឹងភូមិ ទ្រា ២   ។

ទី៦ សង្កាត់ ស្ទឹងមានជ័យ ទី ៣  គម្រោង ជួសជុល ផ្លូវ បេតុង គ្មាន សរសៃ ដែក ប្រវែង  ០,៣៣៧ គីឡូម៉ែត្រ  ទទឹង  ៣ម៉ែត្រ  កម្រាស់  ១,៥០ម៉ែត្រ  ប្រវែង  ០,១៧៧គីឡូម៉ែត្រ  ទទឹង  ៣,៥ម៉ែត្រ  និង ជីក ដាក់ លូ  ០,៦ម៉ែត្រ  ប្រវែង  ៦៣៧ម៉ែត្រ  ។

ទី៧ សង្កាត់ ស្ទឹងមានជ័យ ទី ៣  គម្រោង ជួសជុល ផ្លូវ បេតុង គ្មាន សរសៃ ដែក ប្រវែង  ១៤៥គីឡូម៉ែត្រ x៧ម៉ែត្រ  ដាក់ លូ រំដោះ ទឹក ប្រវែង  ១៨៩ម៉ែត្រ  អង្កត់ផ្ចិត ១ម ។

បន្ទាប់មកអង្គពិធីតម្រូវអោយក្រុម ខាត់ លីណា តំណាងអោយក្រុមហ៊ុនដែលមកដាក់ដេញថ្លៃ អានសេចក្តីប្រកាសស្តីពីក្រមសីលធម៍ ការមិនក្លែងបន្លំ និងការមិនប្រព្រឹត្តិអំពើពុករលួយជាមួយគ្នាឡើយ ។

ក្នុងពិធីបើកការដាក់ដេញថ្លៃជាផ្លូវការត្រូវបានបញ្ចប់វេលាម៉ោង ១៦’៣០នាទី នាថ្ងៃខែឆ្នាំដដែរប្រកបដោយបរិយាកាសល្អ និង ស្និតស្នាលរួមទាំងត្រឹមត្រូវបំផុត ៕ (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់