ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បើកកិច្ចប្រជុំប្រគល់-ទទួល ការងារអភិវឌ្ឍន៍មូលដ្ឋាន លើគម្រោងស្តារលូ ជួសជុលផ្លូវខូចខាតសំបុកមាន់ និង ចាក់បេតុងឆ្អឹងដែក…..

1 ខែ មុន 15 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ០២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំប្រគល់-ទទួល ការងារអភិវឌ្ឍមូលដ្ឋាន ដោយកិច្ចលទ្ធកម្ម ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោក នាយករដ្ឋបាលខណ្ឌ លោក លោកស្រីជាសមាជិកសមាជិកាគណៈកម្មការលទ្ធកម្មខណ្ឌ លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ និងលោក លោកស្រីតំណាងក្រុមហ៊ុនទទួលដេញថ្លៃគម្រោងនេះផងដែរ ។

ការចុះហត្ថលេខាប្រគល់-ទទួល នាពេលនេះ រួមមាន៖
១-ការងារស្តារលូអូសកៅឡាក់បំពង់លូចាស់ និង ជួសជុលអណ្តូងលូចំនួន ២៣ផ្លូវ ។
២-ការងារលុបផ្លូវសំបុកមាន់ ដោយចាក់អ៊ុតកៅស៊ូបេទីមីណឺ AC កម្រាស់ ៥០មីលីម៉ែត្រ មានផ្ទៃក្រឡាសរុប ៣,៣២៨ម៉ែត្រការ៉េ ។
៣-ការងារចាក់បេតុងឆ្អឹងដែក ១២លី កម្រាស់ ០,២០ម៉ែត្រ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ