ព្រឹតិ្តការណ៍ថ្មីៗ

លោក កែវ វ៉ាន្នី នាំយកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារក្រីក្រ ពិការភ្នែកទាំងគូ

1 ខែ មុន 22 tnn_admin

តាកែវ៖ ថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវនិងក្រុមការងារ ដោយមានការចូលរួមពីលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទៅជូនដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលមាន លោកយាយ ខែន អាយុ ៨៤ ឆ្នាំ ពិការភ្នែកទាំង ២ រស់នៅជាមួយចៅស្រីអាស្រ័យការសុំទានបីបួនថ្ងៃម្តង។ ពួកគាត់រស់នៅភូមិយោលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

អំណោយដែលទទួលបានរួមមាន៖ អង្ករ ៥០Kg មី១កេះ ទឹកត្រី ១ យួ ទឹកសីុអីុវ ១យួ ត្រីខ ១០ កំប៉ុង ប្រេងឆា ១លីត្រ ស្ករសរ ១Kg ប៊ីចេងកន្លះគីឡូ អំបិល ១Kg និងថវិកា ២០០,០០០ រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ