ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលជាមួយគ្រូបង្រៀនស្ម័គ្រចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ 

1 ខែ មុន 7 tnn_admin

កំពត៖ រសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តមជឹងផល្លាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនស្ម័គ្រចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

សមាសភាពអញ្ជើញចូលរួម: ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្រុកឈូក ដងទង់ និងជុំគីរី សរុបប្រមាណ ១៧០០ នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន បានឧបត្ថម្ភថវិកា សរុប ៨៩,២៥០,០០០ រៀល ដល់សិស្សានុសិស្ស សរុប ១,៥៧៧នាក់ ដោយម្នាក់ៗទទួលបាន ៥ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូចំនួន ១០៤នាក់ ដោយម្នាក់ៗទទួលបាន ១០ម៉ឺនរៀល។

ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភ ថវិកាសរុប ១,០៦០,០០០រៀល ដល់ កងម្លាំងនរគបាល កងរាជអាវុធហត្ថ ប្រជាការពារចំនួន ៣៨នាក់ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល និង ក្រុមគ្រូពេទ្រ ៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ