ព្រឹតិ្តការណ៍ថ្មីៗ

កំសោយ របស់សមត្ថកិច្ច ធ្វើអោយក្រុមជនសង្ស័យមានឳកាស ប្រព្រឹត្តិបទល្មើស ពលរដ្ឋខាតបង់ប្រយោជន៍ និងទ្រព្យសម្បត្តិ!

1 ខែ មុន 231 tnn_admin

ភ្នំពេញ ៖ មួយរយៈពេលថ្មីនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយមិនត្រូវបានសមត្ថកិច្ចបង្ក្រាបក្រុមចោរទាំងនោះបានទេ ដោយទុកបណ្តោយឲ្យពួកគេបង្កការលួច ឆក់ ជាហូរហែ…  ព្រោះតែកំសោយរបស់សមត្ថកិច្ច ក្នុងការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៤:៥០នាទី នៅចំណុចផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហ៊្សូមមឺX (Zommer-X) ពាក់ស្លាកលេខខេត្ត !1I-5712 ជិះមកធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-1677 យកទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចនោះទេ ។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ជាក់ស្តែងណាស់ ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួច និង ឆក់ ស្គាល់ទាំងស្លាកលេខម៉ូតូ និងភិនភាគហើយ នៅតែសមត្ថកិច្ចតាមចាប់មិនបានទៀត តើបច្ចុប្បន្ននេះសមត្ថកិច្ចខណ្ឌទួលគោក ក្រោមការដឹកនាំរបស់ លោក សុខ ហេង កំពុងតែធ្វើការអ្វី បម្រើប្រជាជន ឬគិតតែ ផលប្រយោជន៍របស់ខ្លួន? ដូចជាឲ្យមន្ត្រីរបស់ខ្លួនដើរប្រមូលលុយតាមល្បែងស៊ីសងគ្រប់ប្រភេទហ្គេមបាញ់ត្រី អ៉ិនធើណេត២៤ម៉ោង ដែលបង្កប់ល្បែងភ្នាល់បាល់ កន្ទុយលេខ (ឆ្នោតវៀតណាម) ។

ប្រជាពលរដ្ឋបន្តថា ជំនាន់លោកអធិការមុនៗ មិនសូវមានករណីចោរលួច ឆក់ កើតឡើងញឹកញាប់ទេ ដោយសារតែពួកគាត់ចេះដឹកនាំកម្លាំង សហប៉ុស្តិ៍ តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃ ទើបមិនសូវមានបទល្មើសកើតឡើង ។ បើទោះបីជាមានករណីអំពើលួច ឆក់ ប្លន់ក៏ដោយ ក៏កម្លាំងខិតខំធ្វើការស្រាវជ្រាវ រហូតតាមចាប់ក្រុមជនសង្ស័យ ទាំងនោះយកមកដាក់ទោសតាមច្បាប់បាន។

ចុងក្រោយប្រជាពលរដ្ឋ សូមណូមពរ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ និង  លោកវរសេនីយទោ សុខ ហេង អធិការខណ្ឌទួលគោក មេត្តាជួយពង្រឹងកម្លាំងបន្ថែម ធានាសុវត្ថិភាព និង ក្តីសុខ ជូនពលរដ្ឋផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ