ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តពន្លត់អគ្គីភ័យ៤០គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលឆេះឃ្លាំងស្តុកសម្ភារៈជាន់ផ្ទាល់ដីក្រោមផ្សារទំនើប The Olympia Mall

2 ខែ មុន 57 តូ សុផល

ភ្នំពេញ ៖ រថយន្តពន្លត់អគ្គីភ័យ៤០គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលឆេះសម្ភារៈជាន់ផ្ទាល់ដីនៃអគារការដ្ឋានដែលកំពុងសាងសង់ខាងក្រោយផ្សារទំនើប The Olympia Mall។ហេតុការណ៍នេះ កើតឡើងងនៅម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅ ជាប់នឹងស្តាតអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ដែលចុះអន្ដរាគមន៍ដោយផ្ទាល់ ជាមួយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងអ្នកគ្រប់គ្រងផ្សារទំនើប The Olympia Mall បានប្រាប់ឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូង មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺផ្ដើមចេញពីជាងផ្សាដែក ក្នុងឃ្លាំងស្ដុកសម្ភារ ហើយខ្ទាតកម្ទេចភ្លើងទៅប៉ះជាមួយកេសស្នា និងខ្សែភ្លើងនៅក្បែរនោះ ទើបបង្កជាអគ្គិភ័យតែម្ដង។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបន្ដទៀតថា នៅពេលមានភ្លើងឆេះភ្លាមៗ ក្រុមជាងដែលកំពុងតែផ្សាដែកនោះ បាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យបាញ់ដែរ ប៉ុន្ដែមិនអាចគ្រប់គ្រងស្ថានការបាន ហើយពួកគេបានគេចចេញពីកន្លែងឆេះ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចមកជួយអន្ដរាគមន៍ភ្លាមៗ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបន្ថែមទៀតថា សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ សមត្ថកិច្ចមានផលលំបាកយ៉ាងខ្លាំង ព្រោះតែស្ថានភាពបន្ទប់មានបណ្ដោយវែង ហើយស្ថានភាពឆេះនោះទៀតសោត គឺសុទ្ធតែកេសស្នា និងខ្សែភ្លើង ដែលធ្វើឲ្យផ្សែងឈួលខ្លាំង ពិបាកក្នុងការដកបង្ហើមពេលចូលសង្គ្រោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ