ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងហ្គេមបាញ់ត្រី យីហោ (LY114) មានបារមីខ្លាំងជាង បទបញ្ជា ចៅហ្វាយក្រុងភ្នំពេញ!

1 ខែ មុន 99 tnn_admin

ភ្នំពេញ៖​ ទូរហ្គេមបាញ់ត្រី​ ក្រោមដី​ កំពុងបង្វក់ក្មេងៗ​ និងជាកន្លែងបងធំចែកចាយគ្រឿងញៀនយ៉ាងសំខាន់ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ​ ប្រហែលជាត្រូវរ៉ូវគ្នាហើយមើលទៅ ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ​ឬចុះបិតទីតាំងនេះបានឡើ​យ​ ។

ទីតាំងហ្គេមបាញ់ត្រី​ និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ​ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លើង)ក្នុងភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។

តាមប្រភពពីប្រជាពលរដ្ឋ​ បានបង្ហើបឲ្យ​ អ្នកយកព័ត៌មានដឹងថា​ ជារៀងរាល់ថ្ងៃ​ គេសង្កេតឃើញក្រុមបងធំពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃនៅកន្លែងខាងក្រោមផ្ទះថ្ម​ ក្នុងហ្គេមបាញ់ត្រីនិងច្រកចូលផ្លូវក្រោមដី​ ដែលជាទីតាំងដ៍សំខាន់សំរាប់ក្រុមបងធំនិងក្រុមចែកចាយគ្រឿងញៀន​គាត់ចរាចណ៍ចែកចាយ​ ។

ប្រភពដដែលបានបន្តថា​ ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់​ រស់នៅជិតនិងទីតាំងខាងលើ​ ពិសេសក្មេងៗស្រីៗដែលពួកគាត់មកពីធ្វើការយប់​ ត្រូវបានក្រុមបងធំទាំងនោះ​ ប្រើពាក្យលេបខាយឌឺដង​ ដាក់កូនៗរបស់ពួកគាត់និងបង្កអសន្តិសុខក្នុងមូលដ្ឋានស្ទើរ តែរាល់ថ្ងៃ​ ដែលជាហេតុបណ្ដាលអោយកូនចៅរបស់ពួកគាត់មានការភិតភ័យ​ មិនហ៊ានទៅធ្វើការឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃទី ទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹងកេងកង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើ​មន្រ្តី​ណាដែល​កាងពីក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការព្រមាន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួល​ទោស និង​ប្រឈមការ​ដក​តំណែង ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ​ដែលហ៊ានទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើក​ឱកាស​ឱ្យមាន​សកម្មភាព​ប្រព្រឹត្ត បើកល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ឯកឧត្តម ឃួង ស្រេង បន្តថា អាជ្ញាធរ​មូលដ្ឋាន​ទំាងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ឱ្យខាងតែបាន​ ដើម្បី​​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ ​នៅក្នុង​សង្គម ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ចាប់ពីពេល​នេះ​តទៅ។ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​ មាន​មន្ដ្រី​នៅ​មូលដ្ឋាន​ ទៅកាង និង​ទទួល​សំណូក​ពីគេហើយ​ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅទីនោះ​គឺរៀបចំ​មិន​កើត​នោះទេ។

ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។

ការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ៕

អង្គភាពយើង និងផ្សាយលម្អិតបន្ថែមទៀត ប្រសិនបើមានការពន្យល់បកស្រាយពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!