ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រំលោភញ៉ឹកញាប់ រហូតមានផ្ទៃពោះ៧ខែ

3 ខែ មុន 204 tnn_admin

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៅថ្ងៃព្រហស្បត្តិ៍ ទី១ ខែកក្កដា ឆ្នាំ២០១៩នេះបានឃាត់ខ្លួនជនសង្ស័យម្នាក់  ពីបទរំលោភសេពសន្ថវៈ លើកូនស្រីចុង បានសម្រេច  ហើយគម្រាមសម្លាប់ចោល  និងចាប់នាងរំលោភបានសម្រេចបន្តបន្ទាប់ រហូតទាល់តែមានផ្ទៃពោះ ៧ខែ រំលោភលែងបាន  ទើបបែកធ្លាយដល់ម្តាយនិងជីតាបង្កើត សួរនាំដឹងរឿង ក៏នាំកូនស្រីទៅស្នាក់ការប៉ុស្តិ៍ដាក់ពាក្យបណ្តឹង និងនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃខែមិនចាំ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយនិងជីតាបង្កើត  បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង។

ឈ្មោះ ខេង ហាន អាយុ៤២ ឆ្នាំ មុខរបរ បុគ្គលិកស៊ិនទ្រី ត្រូវជាឪពុកចុង (ប្តីក្រោយរបស់ម្តាយជនរងគ្រោះ) ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។

ប្រភពប្រាប់ថា កាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ដែលមានជនរងគ្រោះឈ្មោះ ខ.ស.ភ ភេទស្រី អាយុ១៦ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ(ចំណុចកើតហេតុ)ជាមួយប្អូនតូចៗចំនួន២នាក់ និងជនសង្ស័យឈ្មោះ ខេង ហាន ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាឪពុកចុង (ប្តីក្រោយរបស់ម្តាយជនរងគ្រោះ) ស្របពេលម្តាយរបស់ជនរងគ្រោះមិននៅផ្ទះ ស្រាប់តែជនសង្ស័យបានស្ទុះទៅចាប់សង្កត់ពីលើជនរងគ្រោះ ខ្ទប់មាត់គម្រាមសម្លាប់ចោល  បើសិនជាជនរងគ្រោះស្រែក រួចក៏ធ្វើសកម្មភាពចាប់ជនរងគ្រោះ រំលោភសេពសន្ថវៈ រហូតទាល់តែបានសម្រេច ដល់ទៅ ៣លើក ។

ក្រោយមកទៀតជនរងគ្រោះមិនហ៊ានមាត់កអ្វីទេ  ព្រោះខ្លាចឪពុកចុងសម្លាប់ចោល ទើបធ្វើឲ្យជនសង្ស័យ លួចចាប់នាងរំលោភបានសម្រេចជាញឹកញាប់ បន្តបន្ទាប់រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យមិនអាចចាប់ជនរងគ្រោះរំលោភសេពសន្ថវៈទៀត ព្រោះជនរងគ្រោះមានផ្ទៃពោះ ៧ខែទៅហើយ។

រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយនិងជីតាបង្កើតរបស់ជនរងគ្រោះសួរជនរងគ្រោះ បានដឹងរឿងជនសង្ស័យចាប់រំលោភជនរងគ្រោះរហូតដល់មានផ្ទៃពោះ៧ខែ ទើបដល់វេលាម៉ោង៨:៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ ឌុច វ៉ែន ត្រូវជាជីតា និងឈ្មោះ វ៉ូច ចន្តា ត្រូវជាម្តាយបាននាំជនរងគ្រោះមកដាក់ពាកបណ្តឹង និងនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ខេង ហាន ឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ