ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូល ចុះត្រួតពិនិត្យទីតាំងសាងសង់ឃ្លាំង ២កន្លែង​ ដែលបានចាក់ដីលុបប្រឡាយ

1 ខែ មុន 49 tnn_admin
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក សេង គន្ធ លោ​ក កៀង​ ល័ក្ស​ អភិបាលរងខណ្ឌកំបូលបានដឹកនាំមន្ត្រីសាលាខណ្ឌកំបូល រួមមាន លោកនាយករដ្ឋបាលខណ្ឌកំបូល លោក ប្រធានការិយាល័យអន្តរវិស័យ លោក អនុប្រធានការិយាល័យដែនដីនគរសំណង់ បានចុះត្រួតពិនិត្យទីតាំងសាងសង់ឃ្លាំង ២ កន្លែង​ ដែលបានចាក់ដីលុបប្រឡាយហើយប្រជាពលរដ្ឋបានលេីកឡេីងនៅក្នុងវេទិកាសាធារណៈកន្លងមក ស្ថិតនៅភូមិត្រាញ់តាបាញ់​ និងភូមិភ្លេីងឆេះរទេះខាងលិច​ ។

បន្ទាប់ពីការចុះពិនិត្យទីតាំងខាងលេី​ លោកអភិបាលខណ្ឌ​ បានបញ្ជាឲ្យមន្ត្រីសាលាខណ្ឌ​ សង្កាត់​ ត្រូវអញ្ជេីញម្ចាស់ទីតាំងខាងលេីមកជួបប្រជុំដោះស្រាយនៅសាលាខណ្ឌនាថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខ​ ដេីម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ