ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មិនត្រឹមតែជំនាញខាងផ្លួវ ភ្លេងក៍ចេះដែរ! 

1 ខែ មុន 40 tnn_admin

ភ្នំពេញ៖ នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីឆ្នើមក្រសួង ប្រចាំខែឧសភា និងខែមិថុនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីឆ្នើមមកពីអង្គភាពក្រោមឱវាទក្រសួងប្រមាណ៦៤រូប។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ មន្ដ្រីរាជការត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារជូនក្រសួង និងប្រទេសជាតិ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍ ព្រមទាំងបានប្រកាសបង្កើតគម្រោងជ្រើសរើសមន្ទីរឆ្នើមប្រចាំឆ្នាំ ដើម្បីជំរុញលើក ទឹកចិត្តឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនទូទាំងរាជធានី-ខេត្តទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រកាស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាមន្ទីរឆ្នើមប្រចាំ ២០១៨ និង២០១៩ និងបានស្នើឱ្យមន្ទីរទាំងអស់ផ្សេងទៀតខិតខំប្រឹងប្រែងបំពេញតួនាទីធ្វើការបន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋ។

នៅទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់អនុវត្តអនុសាសន៍ទាំង១១ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន រួបរួមសាមគ្គី សហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ