ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងមហាផ្ទៃ ប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃផ្គត់ផ្គង់ ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ ការផ្គត់ផ្គង់គ្រឿងបរិភោគ ឧបភោគ និងការ ផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០១៩ ដល់នគរបាលជាតិ

1 ខែ មុន 24 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ បាន កិច្ចប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃចំនួន០៣លើការផ្គត់ផ្គង់ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ សម្ភារៈបន្ទាប់បន្សំ និងសម្ភារៈប្រើប្រាស់ឆ្នាំ២០១៩ ការផ្គត់ផ្គង់មីកញ្ចប់ និងត្រីខកំប៉ុង ជូនកងកម្លាំងនគរបាលជាតិ ទៅតាម​គោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៩ និងការផ្គត់ផ្គង់ប្រេងឥន្ទនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា) ផ្គត់ផ្គង់ជូនកងកម្លាំងនគរបាលជាតិ ប្រើប្រាស់ឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទី​ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) មានការចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន សហគ្រិស និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងការបើកកញ្ចប់ឯកសារដេញថ្លៃនេះត្រូវបានចែកជា៣រួមមាន៖ ១.លើការផ្គត់ផ្គង់ឯកសណ្ឋានលក្ខណៈសញ្ញាសក្តិ សម្ភារៈបន្ទាប់បន្សំ និងសម្ភារៈប្រើប្រាស់ឆ្នាំ២០១៩ ដែលមានក្រុមហ៊ុមឯកជនចំនួន៤​ចូលរួមដាក់ពាក្យដេញថ្លៃ ក្នុងនោះការដេញថ្លៃជាជំហានបឋមបានទៅលើ​ក្រុមហ៊ុនដែលមានឈ្មោះថា ណាវី ហ្គាមមេន។ ២.ការផ្គត់ផ្គង់មីកញ្ចប់ និងត្រីខកំប៉ុង ជូនកងកម្លាំងនគរបាលជាតិ ទៅតាមគោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជនចំនួន០៤ ចូលរួមដាក់ពាក្យដេញថ្លៃ ក្នុងនោះការដេញថ្លៃជាជំហានបឋមបានទៅលើក្រុមហ៊ុនដែលមានឈ្មោះថា ណាវី ហ្គាមមេន។ ៣.ការផ្គត់ផ្គង់ប្រេងឥន្ទនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា) ផ្គត់ផ្គង់ជូនកងកម្លាំងនគរបាលជាតិ ប្រើប្រាស់ឆមាសទី១ ឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជនចំនួន៣ ចូលរួមដាក់ពាក្យដេញថ្លៃ ជាជំហានបឋមបានទៅលើក្រុមហ៊ុន សុខ គង់។

ឯកឧត្តម សក់ សេដ្ឋា ក៏បានមានប្រសាសន៍លើកឡើងថា ការដេញថ្លៃនេះ​គឺធ្វើទៅតាមការអនុម័តសម្រេចយល់ព្រមផ្តល់ថវិការធានាចំណាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនឲ្យលើពីចំនួនធានាចំណាយនោះឡើយ ហើយនេះជាជំហានដំបូងតែប៉ុណ្ណោះដែលគណៈកម្មាធិការលទ្ធកម្មក្រសួងមហាផ្ទៃ បានរកឃើញក្រុមហ៊ុន សហគ្រិស ដែលទទួលជ័យលាភី​ពីការដេញថ្លៃ នាពេលនេះ សម្រាប់ជាជំហានបន្ទាប់កម្មាធិការ​លទ្ធកម្មក្រសួងមហាផ្ទៃ និងពិនិត្យមើលតួលេខថវិការឡើងវិញ និងឯកសារផ្លូវច្បាប់ផ្សេងៗមុនការធ្វើកិសន្យាអនុវត្ត។
ដោយឡែក ក្រោយពីបញ្ចប់ការបើកកញ្ចប់ឯកសារដេញថ្លៃរួច ឯកឧត្តម សក់ សេដ្ឋា ក៏បានបន្តបើកកិច្ចប្រជុំមួយទៀត ស្តីពីការចរចាថ្លៃសាងសង់ជាមួយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម លើគម្រោងចំនួន២ រួមមាន៖ ១ សាងសង់បុស្តិ៍នគរបាលការពារ​ព្រំដែនគោគ ចំនួន ៧ខ្នង និងសង់ផ្ទះដាំបាយ-ហូបបាយ ចំនួន៧ខ្នងប្រចាំឆ្នាំ២០១៩។ ២.សាងសង់បុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន៣៩បុស្តិ៍ ក្នុងនោះ ចែកជា៣ប្រភេទ (ប្រភេទ A ចំនួន៣០ខ្នង ប្រភេទB ចំនួន៥ខ្នង និងប្រភេទC ចំនួន៤ខ្នង) ដងទង់ជាតិសរុបចំនួន៣៩ និងបន្ទប់អនាម័យសរុប​ចំនួន៣៩បន្ទប់ប្រចាំឆ្នាំ២០១៩៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ