ព្រឹតិ្តការណ៍ថ្មីៗ

ស្ងើចសរសើរ អាជ្ញាធរខណ្ឌមានជ័យ សំណង់ផ្ទះល្វែង និងសំណង់ផ្សេងទៀត ធ្វើជិតរួចរាល់ទើបនឹកឃើញចុះពិនិត្យ!

3 ខែ មុន 73 tnn_admin

ភ្នំពេញ  ៖ នៅព្រឹក ថ្ងៃទី០១  ខែសីហា  ឆ្នាំ២០១៩នេះ លោក ឡុង ង៉ែត  អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ រដ្ឋបាលខណ្ឌមានជ័យ ការិយាល័យរៀបចំដែនដី  គនរូបនីយកម្ម សំណង់  និងភូមិបាលខណ្ឌ មានជ័យ រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានចុះធ្វើការត្រួតពិនិត្យសំណង់ផ្ទះល្វែង និងសំណង់ អាគារ នៅក្នុងសង្កាត់ចាក់អង្រែក្រោម ដែលសមាសភាពចូលរួមមាន លោក សន ណារ៉ាត់ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ជឹម សុភ័ក្រ អធិការរងខណ្ឌ  លោក ចៅ ប្រាង្គសុវណ្ណ អនុប្រធានការិយាល័យភូមិបាលខណ្ឌ លោក ទិត្យ ផានិត អនុប្រធានការិយាល័យអន្តរវិស័យ លោក  លឹម មុយ មន្ត្រីរដ្ឋបាលខណ្ឌ លោក កែវ វណ្ណដេត ចៅសង្កាត់រង និង លោក  អាន ហ៊ុយ មេភូមិទួលរកា៣ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងនគរបាលប៉ុស្តិ៍។

ក្នុងការចុះត្រួតពិនិត្យសំណង់ផ្ទះល្វែង និងសំណង់ អាគារ នៅក្នុងសង្កាត់ចាក់អង្រែក្រោមនេះ  ក្រុមការងារបានរកឃើញ សំណង់ ៣ទីតាំង  ពុំមានច្បាប់ ឬលិខិតអនុញាតិ  ដូចជា  ៖

ទី១. សំណង់ផ្ទះល្វែង ធីជី (TG)  ដែលពុំមានច្បាប់អនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់ម្ចាស់ឈ្មោះ ផេង  ងួ ន  ភេទប្រុស  ដែលមានទីតាំង នៅចំណុច (អតីតតារាងបាល់ទាត់) ផ្លូវបេតុងផ្សារក្រមួន ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំពោះសំណង់ផ្ទះល្វែង ធីជី  (TG)នេះ  បើតាមក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា  នេះជាលើកទី ២ហើយ ដែលក្រុមការងារចុះមកធ្វើការផ្អាកសំណង់នេះ ដែលមានម្ចាស់ឈ្មោះ  ប៉េង  ងួន ដោយមិនទាន់មានច្បាប់ អនុញ្ញាតិ ក្នុងការសាងសង់នៅឡើយ។

ក្រុមការងារបានណែនាំ ឱ្យបញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ រហូតមានច្បាប់អនុញ្ញាតសាងសង់ ទើបបន្តឲ្យសាងសង់ទៀតបាន ក្នុងករណីមិនអនុវត្តតាមការណែនាំទេ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ និងមានវិធានការតាមផ្លូវច្បាប់ ដោយរឹបអូសយកសម្ភារៈសំណង់តែម្ដង។

ទី២. សំណង់ផ្ទះវិឡា  Eo,E1,E2 ដែលពុំមានច្បាប់អនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របសម្ចាស់ឈ្មោះ ទុយ  ប៉ោ  ភេទប្រុស  ដែលមានទីតាំង នៅផ្លូវលំ ក្រុមទី៣៣  ភូមិទួលរកា ៣ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ ។

ជាក់ស្តែង ពេលចុះមកទីតាំងផ្ទាល់  ក្រុមការងារបានសួរម្ចាស់សំណង់រកឯកសារ ច្បាប់អនុញាតិសាងសង់  តែម្ចាស់សំណង់បានប្រាប់ថា  មិនទាន់បានធ្វើច្បាប់ នៅឡើយ  សំណង់ដែលសាងសង់រួចរាល់បានជាង៧០% ហេីយ  ទោះយ៉ាងណា ក្រុមការងារក៏បានណែនាំ ឱ្យបញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ រហូតមានច្បាប់អនុញ្ញាតសាងសង់ ទើបបន្តឲ្យសាងសង់ទៀតបាន ក្នុងករណីមិនអនុវត្ត តាមការណែនាំទេ ក្រុមការងារនិងមានវិធានការតាមផ្លូវច្បាប់ ដោយរឹបអូសយកសម្ភារៈសំណង់តែម្ដង។

ទី៣. សំណង់ផ្ទះល្វែង  ទើបសាងសង់  នៅច្រកផ្លូវបេតុង  ភូមិទួលរកា៣  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  ដែលម្ចាស់កំពុងសុំច្បាប់អនុញាតិ  ពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់  និងភូមិបាលខណ្ឌ មានជ័យ  នៅព្រឹកថ្ងៃទី១  ខែសីហា  ឆ្នាំ២០១៩នេះ  ដើម្បីធ្វើការសាងសង់ឲ្យបាន ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស សំណង់ផងដែរ។

ក្រោយពីណែនាំ រួច  លោក សំ ហុង មេការសំណង់តំណាងឲ្យលោក ផេង ងួន និងលោក  ទុយ  ប៉ោ  បានយល់ព្រមអនុវត្តតាមការណែនាំ របស់ក្រុមការងារផ្អាកការសាងសង់ ដោយបានធ្វើកំណត់ហេតុ ផ្ដិតមេដៃ ទុកជា ភស្តុតាងផងដែរ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ