ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស្រាជាមួយប្តីស្រវឹង ចាប់រំលោភប្រពន្ធ

1 ខែ មុន 313 tnn_admin

ខេត្តក្រចេះ ៖ បុរសម្នាក់ ត្រូវបាននគរបាលស្រុកចិត្របុរី ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ២៥ឆ្នាំ រស់នៅ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

បុរសជាប់ចោទឈ្មោះ សូ ធុយ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយនារីរងគ្រោះ។

តាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានប្រាប់មកនគរបាលថា កាលពីយប់ថ្ងៃកើតហេតុទី៣០ កក្កដា ជនរូបនេះ និងប្តីរបស់នាង បានផឹកស្រាស្រវឹងជាមួយគ្នា។ ហើយពេលផឹកស្រវឹងជននេះ បានដេកនៅផ្ទះរបស់នាង។ លុះដល់វេលា ទាបភ្លឺ ខណះដែល ប្តីរបស់នាងបានងើបទៅមើលមងនៅបឹង ជននេះបានឆ្មក់ ចាប់រំលោភនាង និងគំរាមនាងមិនអោយស្រែក។ ក្នុងស្ថានភាពនោះនាងប្រឹងរើបម្រាស់ប្រតាយប្រតប និងស្រវាបានកាំបិត ទើបជននេះបានស្ទុះរត់គេច។

ក្រោយគេចផុតពីក្រញាំតណ្ហារបស់ជនសង្ស័យ នាងបានប្តឹងមកនគរបាល ទើបឈានអោយមានការចាប់ខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ