ព្រឹតិ្តការណ៍ថ្មីៗ

ឃើញសង្ស័យ ឃាត់ធ្វើតេសទឹកនោម មានមែន!

1 ខែ មុន 81 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៣១ កក្កដា ២០១៩ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ២នាក់រួមមាន ៖
១-ឈ្មោះ សៀ តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
២-ឈ្មោះ សំអាន សំនៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទូលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល ។
សម្ភារៈដកហូត ៖ទូរសព្ទ័ដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1BR-2335 ។

សមត្ថកិច្ចប្រាប់ថា  មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យ លើដងខ្លូន រួចសមត្ថកិច្ចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ