ព្រឹតិ្តការណ៍ថ្មីៗ

ក្មួយប្រុស នាំស្រីស្នេហ៍ លួចលុយពូ..?

1 ខែ មុន 258 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៣១ កក្កដា ២០១៩ វេលាម៉ោង ២១ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីអំពើលួច (លួចយកលុយ) នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យ  ឈ្មោះ ម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ  ឈ្មោះ កន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ លុយដុល្លាចំនួន៤០០ដុល្លា ។

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុថ្ងៃទី២៤-០៧-២០១៩ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ជនរងគ្រោះឈ្មោះ គឹម មិថុនា និងជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ។ នៅថ្ងៃទី២៧-០៧-២០១៩ វេលាថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឲ្យជនសង្ស័យយកលុយ១០.០០០រៀល ពីក្នុងការបូបទៅទិញម្ហូប ដោយ ជនរងគ្រោះកំពុងដេកលក់ ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ និងបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣១ កក្កដា ២០១៩ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងអង្គុយក្នុងម៉ូតូកង់បី ក្បែរសួនកុមារពោចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!